អ៊ីស្រាអែល ចោទប្រកាន់តួកគី នៅអ.ស.បថា ជាមជ្ឈមណ្ឌលសម្រាប់អំពើភេរវកម្ម
| ព័ត៌មានអន្តរជាតិ
SHARE

ឯកអគ្គរដ្ឋទូត អង្គការសហប្រជាជាតិ របស់អ៊ីស្រាអែល ចោទប្រកាន់ប្រធានាធិបតីទួរគី ពីការយកប្រទេសរបស់ខ្លួន ឱ្យដើរតាមមាគ៌ាចក្រពត្តិនិយម ដោយប្រែក្លាយប្រទេសនេះ ទៅជាមជ្ឈមណ្ឌល សម្រាប់អំពើភេរវកម្ម។

លោក Danny Danon ឯកអគ្គរដ្ឋទូត អង្គការសហប្រជាជាតិ របស់អ៊ីស្រាអែល បានប្រាប់កិច្ចប្រជុំប្រចាំខែ នៅមជ្ឈឹមបូព៌ារបស់ក្រុមប្រឹក្សាសន្តិសុខថា ប្រធានាធិបតីលោក Recep Tayyip Erdogan បានកំពុងធ្វើឱ្យតំបន់មានអស្ថិរភាព តាមរយៈអំពើហឹង្សា និងគាំទ្រអង្គការភេរវកម្ម។ លោកបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការ និងផ្តល់ជំនួយ ដល់ប្រជាជនឃឺដ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោក Kelly Knight Craft ថ្លែងថា អង្គការសហប្រជាជាតិ ត្រូវមើលតួនាទីរបស់ហាម៉ាស ដែលធ្វើឲ្យអស្ថិរភាពក្នុងតំបន់។ អ្នកសង្កេតការណ៍អចិន្រ្តៃយ៍ នៃរដ្ឋប៉ាឡេស្ទីន នៅអង្គការសហប្រជាជាតិ លោក Riyad Mansour និយាយថា អ៊ីស្រាអែលចាំបាច់ត្រូវទទួលខុសត្រូវ ចំពោះអ្វីដែលគាត់បានពិពណ៌នាថា ជាការរំលោភលើច្បាប់អន្តរជាតិ។

លោកបញ្ជក់ថា ប្រសិនបើអ៊ីស្រាអែល បន្តប្រឆាំងនឹងក្រុមប្រឹក្សា និងឆន្ទៈ របស់សហគមន៍អន្តរជាតិ នោះត្រូវតែទទួលនូវផលវិបាក នៃការបំពានរបស់ខ្លួន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation