អ.ស.ប សម្តែងការព្រួយបារម្ភ ចំពោះការប្រយុទ្ធគ្នា នៅក្នុងរដ្ឋរ៉ាក់ខាញ (Rakhine) ប្រទេសមីយ៉ាន់ម៉ា
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ហ្វាន ហាហាក បានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ នៃការបង្កើនការប្រយុទ្ធគ្នា នៅក្នុងរដ្ឋរ៉ាឃីន របស់មីយ៉ាន់ម៉ា ដែលជាកន្លែងដែលជនស៊ីវិលត្រូវបានគេចាប់ខ្លួននៅក្នុងការកើនឡើងនៃការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងកងទ័ពអារ៉ាកនៅក្រុងរ៉ាតថាំង។

លោកហាក និយាយថា ការរំលោភសិទ្ធិមនុស្ស នៅតែត្រូវបានគេរាយការណ៍ មានប្រជាជនប្រមាណ ៣២០០០នាក់នកំពុងផ្លាស់ទីលំនៅ ក្នុងរដ្ឋរ៉ាក់ឃីន និងរដ្ឋឈិន ពោលបន្ថែមលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន១២៨០០០នាក់ ដែលបានផ្លាស់ទីលំនៅ ជាយូរមកហើយនៅក្នុងរដ្ឋរ៉ាក់ឃីន។

អ្នកនាំពាក្យរូបនេះ និយាយថា អសន្តិសុខ និងការរឹតត្បិតសិទ្ធិចូលរដ្ឋរ៉ាក់ឃីន កំពុងរារាំងអង្គការមនុស្សធម៌ ដើម្បីធ្វើការវាយតម្លៃ និងឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាជន ដែលរងផលប៉ះពាល់។

អង្គការសហប្រជាជាតិ អំពាវនាវឱ្យគ្រប់ភាគីជម្លោះទាំងអស់ ប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ និងធានាការការពារជនស៊ីវិល និងជួយសម្រួល ដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា។ យោងតាមទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ មនុស្សជាង៧៤ម៉ឺននាក់ នៅក្នុងជំរំបានភៀសខ្លួនចេញពីប្រទេសជិតខាងមីយ៉ាន់ម៉ា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចំពេលមានអំពើហិង្សាដឹកនាំដោយរដ្ឋ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation