អ្នកច្នៃប្រឌិតជាតិហូឡង់បង្ហាញឧបករណ៍ដើម្បីប្រមូលកាកសំណល់ផ្លាស្ទិកពីទន្លេ
| ព័ត៌មានអន្តរជាតិ
SHARE

ហូឡង់៖ អ្នកច្នៃប្រឌិតជនជាតិហូឡង់ម្នាក់វ័យ២៥ឆ្នាំ បានផលិតឧបករណ៍ថ្មីមួយដែលមានឈ្មោះថាអ៊ីនថឺសេបថឺ (Intercepter) ដើម្បីប្រមូលសំរាមនិងកាកសំណល់ផ្លាស្ទិកដែលអណ្តែតនៅក្នុងទន្លេមុនពេលវាហូរចូលទៅក្នុងមហាសមុទ្រ។

លោក បូយ៉ាន ស្លេត (Boyan Slat) បានបង្ហាញពីរបៀបដែលម៉ាស៊ីននោះដំណើរការនៅក្នុងព្រឹត្តិការណ៍បើកសម្ពោធនៅកំពង់ផែក្នុងទីក្រុងរូតថឺដាំ (Rotterdam) ប្រទេសហូឡង់។ ម៉ាស៊ីននោះត្រូវបានគេរចនាឡើងដើម្បីដាក់នៅតាមទន្លេដើម្បីស្រូបនិងស្តុកសំរាមទុក ហើយនៅពេលដែលសំរាមពេញវានឹងបញ្ជូនសារទៅអ្នកគ្រប់គ្រងដោយស្វ័យប្រវត្តិ។

លោក ស្លេត បាននិយាយថា ម៉ាស៊ីននេះត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ីនិងវៀតណាមរួមហើយ ខណៈដែលគោលដៅបន្ទាប់គឺប្រទេសដូមីនីក។ លោកបានបន្តថាលោកជឿថាសំរាមប្រហែល៨០ភាគរយនៅក្នុងមហាសមុទ្រនៅទូទាំងពិភពលោកបានហូរពីទន្លេចំនួន១ពាន់។ ហើយលោកចង់ដោះស្រាយបញ្ហានេះនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។

បច្ចុប្បន្នម៉ាស៊ីននេះមានតម្លៃជាង៧៧ម៉ឺនដុល្លារ ប៉ុន្តែលោក ស្លេត (Slat) បាននិយាយថាតម្លៃអាចនឹងធ្លាក់ចុះនៅពេលការផលិតកើនឡើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation