សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបុណ្យព្រះបរមសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរាត្រីនេះ បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមបុណ្យព្រះបរមសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានថេរសភាសង្ឃ នឹងជាព្រះគ្រូចៅអធិការវត្តសន្សំកុសលព្រះអង្គបានយាងចូលទីវង្គតហេីយ នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩នេះវេលាម៉ោងជិត៤ រសៀល 

ក្នុងព្រះជន្មាយុ ១០៦ ព្រះវស្សា ។

សូមបញ្ចាក់ថាសម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះអង្គជាបញ្ញវន្តសង្ឃ១ព្រះអង្គដ៏ឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាអតីតសមាជិកក្រុមជំនំព្រះត្រៃបិតកខ្មែរ ក្នុងសម័យសម្តេចព្រះសង្ឃរាជជួនណាត ហើយព្រះអង្គបានប្រឈួនដោយមិនអាចយាងបាន ដោយផ្ទុំជាប់និងព្រះទែនក្នុងរយៈពេលចុងក្រោយនេះ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation