ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល គូសបញ្ជាក់ថា ទំនាក់ទំនង រវាងអង្គការសង្គមស៊ីវិលនៅមូលដ្ឋាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ គឺមានភាពល្អប្រសើរ
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែតុលានេះ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហកា ររវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា», ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឲ្យដឹងថា ឆ្លងកាត់ការរៀបចំវេទិកា ចំនួន២៤លើកកន្លងមក នៅទូទាំងប្រទេស វេទិកានេះ បានក្លាយជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសឲ្យដៃគូ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ នៃកង្វល់ក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់ ហើយរួមគ្នាដោះស្រាយ ដើម្បីចូលរួមចំណែក អភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាព។

  ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា តាមរយៈវេទិការនេះ​ អង្គការ សមាគម សហជីព និងសហគមន៍ មិនដែលបានលើកឡើងពី ភាពអសកម្ម នៅក្នុងការរារាំងពីអាជ្ញាធរ ឬអាជ្ញាធរថ្នាក់ក្រោមជាតិ មកដល់សកម្មភាពការងារ របស់ពួកគាត់នោះទេ។ នេះបង្ហាញថា បរិយាកាសនៃទំនាក់ទំនង រវាងអង្គការសង្គមស៊ីវិល នៅមូលដ្ឋាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ គឺមានភាពប្រសើរឡើង។

​  ជាការអំពាវនាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា ដើម្បីផលប្រយោជន៍រួម របស់ប្រទេសជាតិ គឺអង្គការសង្គមស៊ីវិលទាំងអស់ គួរបន្តចូលរួមអនុវត្តច្បាប់ ដែលមានជាធរមាន ក៏ដូចជាការបន្តកិច្ចសហការ ក្នុងភាពជាដៃគូស្មោះត្រង់ ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ។

  ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ បញ្ជាក់ដែរថា ការងារសំខាន់ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល​ គឺការរៀបចំឲ្យមានវេទិកា ពិគ្រោះយោបល់បែបនេះ ជាបន្តទៀត ក៏ដូចជាការពង្រឹងកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ និងអង្គការសង្គមស៊ីវិលនានានៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ តាមរយៈកិច្ចការសង្គម កិច្ចការមនុស្សធម៌ ជាមួយនិងដៃគូរពាក់ព័ន្ធទាំងអស់៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation