កូរ៉េខាងជើងច្រានចោលសំណើកូរ៉េខាងត្បូងដែលសុំរៀបចំកិច្ចប្រជុំពិភាក្សាអំពីបញ្ហារមណីយដ្ឋានលើភ្នំកាំហ្គាង (Kumgang)
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថាខ្លួននឹងប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការអាជីវកម្មនៅឯរមណីយដ្ឋានលើភ្នំកាំហ្គាង (Kumgang) ក្នុងប្រទេសកូរ៉េខាងជើងដើម្បីស្វែងរកវិធានការឆ្លើយតបបន្ទាប់ពីប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារបានច្រានចោលសំណើរបស់កូរ៉េខាងត្បូងដែលសុំរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាអំពីលទ្ធភាពនៃការវាយកម្ទេចសណ្ឋាគារនិងសំណង់អគារផ្សេងៗទៀតដែលសាងសង់ដោយកូរ៉េខាងត្បូងនៅក្នុងរមណីយដ្ឋាននោះ។

នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងសេអ៊ូលនៅថ្ងៃពុធនេះ មន្ត្រីនាំពាក្យឲ្យក្រសួងបង្រួបបង្រួមកូរ៉េបាននិយាយថាការចរចានិងសម្របសម្រួលគឺចាំបាច់ណាស់សម្រាប់រដ្ឋាភិបាលទាំង២និងប្រតិបត្តិករអាជីវកម្មនៃភាគីទាំង២។

សូមរម្លឹកថាកាលពីសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាឲ្យវាយកម្ទេចអគារនិងបរិក្ខាដែលសាងសង់ដោយកូរ៉េខាងត្បូងនៅក្នុងរមណីយដ្ឋានលើភ្នំកាំហ្គាង (Kumgang) ដោយលោកបាននិយាយថាអគារនិងបរិក្ខាទាំងនោះគគ្រិចនិងគ្មានភាពទាក់ទាញ។

រមណីយដ្ឋានលើភ្នំ (Kumgang) ដែលស្ថិតនៅតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើងមិនឆ្ងាយប៉ុន្មានពីព្រំដែនខណ្ឌចែករវាងកូរ៉េទាំង២គឺជាគំរោងសេដ្ឋកិច្ចរួមគ្នាដ៏សំខាន់មួយរវាងកូរ៉េខាងត្បូងនិងខាងជើងហើយវាគឺជានិមិត្តរូបដ៏អត្ថន័យនៃកិច្ចសហប្រតិបត្តិការក្នុងការបង្កើតសន្តិភាពរវាងកូរ៉េទាំង២៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation