នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដោយជោគជ័យ
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃពុធនេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៏ថ្មីទែងមួយគ្រឿងរបស់ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចេញពីក្រោមទឹកដោយជោគជ័យ។ វីដេអូដែលត្រូវបានបង្ហោះដោយក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញពីសកម្មភាពរបស់នាវាមុជទឹកមួយគ្រឿងនោះដែលកំពុងបាញ់មីស៊ីលផ្លោងប្រភេទ RSM-56 Bulava ចេញពីទីតាំងក្រោមទឹក។

មីស៊ីលផ្លោងអន្តរទ្វីបនោះត្រូវបានបាញ់ចេញពីសមុទ្រស (White Sea) ហើយបានហោះទៅដល់គោលដៅរបស់វាដោយជោគជ័យនៅលើឧបទ្វីបកាំឆាតកា (Kamchatka) ស្ថិតក្នុងតំបន់ភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៏ថ្មីសន្លាងមួយគ្រឿងនោះរបស់រុស្ស៊ីត្រូវបានបញ្ជូនឲ្យទៅបើកសាកល្បងក្នុងសមុទ្រកាលពីឆ្នាំ២០១៨ហើយវានឹងចូលរួមជាផ្លូវការក្នុងប្រតិបត្តិការរបស់កងកម្លាំងជើងទឹករុស្ស៊ីនាខែធ្នូខាងមុខ។

នាវាមុជទឹកនេះនឹងមានផ្ទុកមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ RSM-56 Bulava ចំនួន១៦ដើមដែលមួយដើមៗអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរពី៤ទៅ៦គ្រាប់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation