ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ៖ ទោះបីត្រឹមតែជាក្តិបបដិវត្តន៍ពណ៍ក៏ដោយ ដាច់ខាតត្រូវតែកម្ទេច
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នៅស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធីប្រជុំផ្សព្វផ្សាយសភាពការណ៍និងរឹតបន្តឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងហ្វឹកហាត់ ជំនាញបច្ចេកទេសបន្ថែម ដល់កងកំលាំងអន្តរាគមន៍ពិសេស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ស្នងការរង នាយ នាយរងការិយាល័យ និងអធិការក្រុងស្រុកទាំងបួនផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យកម្លាំងជាក់ស្តែងបន្ថែម ត្រួតពិនិត្យ និងសម្ភារមធ្យោបាយ ហ្វឹកហាត់ជំនាញបច្ចេកទេសបន្ថែម ដើម្បីទប់ទល់សភាពការណ៍ និងដើម្បីឲ្យប្រាកដកាន់តែច្បាស់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ។

លោកឧត្តមេសនីយ៍ស្នងការមានប្រសាសន៍បន្ថែមថា បដិវត្តន៍ពណ៌ បានបំផ្លាញសុខសន្តិភាពប្រទេសផ្សេងៗជាច្រើនមកហើយ ដូច្នេះនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធានដ៏ខ្ពង់ខ្ពស់នោះ មិនចាញ់បោកកលល្បិចរបស់ជនណាឡើយ ហើយបើមានក្តិបបដិវត្តន៍ពណ៌មួយ ដាច់ខាតត្រូវតែកម្ទេចមួយ។ ស្នងការនគរបាលខេត្តនឹងប្រើប្រាស់កម្លាំងឲ្យអស់ មានជាង១០០០នាក់ គឺប្រើទាំងជាង១០០០នាក់ ។

លោកឧត្តមសេនីយ៍ស្នងការក៏បានបញ្ជាក់ថា ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលបានយកសាច់ស្រស់ឈាមស្រស់ទៅប្តូដែលជាតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះបើមានអ្វីក៏ដោយដែលបង្ករលាចលអ្វីក៏ដោយឲ្យតែបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព រំខានដល់សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ រស់នៅ គឺយើងទាំងអស់គ្នាជាកងកម្លាំងប្រដាប់អាវុធត្រូវតែបង្ក្រាប កម្ទេចចោលជាដាច់ខាត។ ខ្ញុំជឿជាក់លើបងប្អូននៅទីនេះមិនត្រូវចា ញ់បោកឧបាយកល ណាមួយ ដែលជាអំពើខុសច្បាប់ក្រោមការញុះញង់របស់ជនក្បត់ជាតិណាមួយនោះឡើយ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានប្រកាសអោយកងកម្លាំងទាំងអស់ត្រៀមចូលរួមអកអំបុកសំពះព្រះខែថ្ងៃ ៩វិច្ឆិកាខាងមុខនេះ។

ក្នុងពិធីនោះលោកក៏បានប្រគល់សម្ភារឈុតអន្តរាគមន៍ពិសេសដល់កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមាន អាវក្រោះ មួកដែកការពារគ្រាប់ ខែលការពារគ្រាប់ ខ្សែក្រវាត់ ស្រោមដៃ ការពារជង្គង់ និងកែងដៃ និងស្រោមសៀតកាំភ្លើងនៅភ្លៅ សរុប ចំនួន១៥០ឈុត៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation