គណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា កំណត់យកថ្ងៃទី៧មិថុនា បន្តសម័យប្រជុំរដ្ឋសភា លើកទី១០នីតិកាលទី៥
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា មានប្រសាសន៏ថា នាព្រឹកថ្ងៃនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា ដោយជាលទ្ឋផល កំណត់យកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៨ បន្តសម័យប្រជុំរដ្ឋសភា លើកទី១០នីតិកាលទី៥។

នាព្រឹកមិញនេះ របៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏ លើការពិនិត្យសុំក្នុងសម័យប្រជុំរដ្ឋសភា លើកទី១០នីតិកាលទី៥រួមមាន
១ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា។
២ សេចក្តីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា៨៧ ចំណងជើង"គ"ផ្នែកទី៣ជំពូកទី៤លើមាត្រាមួយចំនួន។
៣ សេចក្តីព្រាងច្បាប់ ស្តីវិសោធនកម្មលើមាត្រាមួយចំនួន។

បន្ទាប់ពីពិនិត្យលើរបៀបវារៈខាងលើ គណៈកម្មាធិការអចិន្ត្រៃយ៏សភា បានបញ្ជូនឲ្យគណៈកម្មការទី៩ ធ្វើការពិនិត្យ៕

អត្ថបទ៖ វង់ សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation