ក្រុមហ៊ុនអាកាសចរណ៍កាន់តាស់ (Qantas) បង្កើនការត្រួតពិនិត្យស្វែងរកស្នាមប្រេះនៅក្នុង យន្តហោះប៊ូអ៊ីងម៉ូឌែល 373 NG ក្រោយពីរកឃើញបញ្ហានេះនៅលើយន្តហោះមួយគ្រឿង
| ព័ត៌មានអន្តរជាតិ
SHARE

អូស្ត្រាលី៖ក្រុមហ៊ុនអាកាសចរណ៍កាន់តាស់ (Qantas) របស់អូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេកំពុងត្រួតពិនិត្យស្វែងរកស្នាមប្រេះនៅលើតួយន្តហោះប៊ូអ៊ីងម៉ូឌែល 737 NG ចំនួន៣៨គ្រឿងបន្ទាប់ពីបានរកឃើញស្នាមប្រេះនៅលើយន្តហោះដែលមិនតម្រូវឲ្យមានការត្រួតពិនិត្យបន្ទាន់។

ក្រុមហ៊ុនអាកាសចរណ៍កាន់តាស់ (Qantas) បានបញ្ជាក់ថាក្រុមហ៊ុនខ្លួនបានរកឃើញស្នាមប្រេះមួយកន្លែងនៅលើយន្តហោះ។

ស្នាមប្រេះដែលត្រូវបានរកឃើញនោះស្ថិតនៅត្រង់ចំណុចដែលតភ្ជាប់តួខ្លួនរបស់យន្តហោះទៅនឹងស្លាបរបស់យន្តហោះ។

ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងកាលពីថ្ងៃទី១១ខែតុលាបានប្រកាសថាយន្តហោះរបស់ក្រុមហ៊ុនខ្លួនចំនួន៣៨គ្រឿងនៅជុំវិញពិភពលោកត្រូវបានផ្អាកមិនឲ្យហោះហើរបន្ទាប់ពីត្រូវបានត្រួតពិនិត្យបច្ចេកទេសបន្ទាន់ប៉ុន្តែមិនបានផ្ដល់ព័ត៌មានបន្ថែមទៀតទេ។

បញ្ហានេះបានលេចឡើងស្របពេលដែលយន្តហោះប៊ូអ៊ីងម៉ូឌែល 737 MAX ប្រភេទថ្មីត្រូវបានផ្អាកមិនឲ្យហោះហើរនៅទូទាំងពិភពលោកបន្ទាប់ពីយន្តហោះម៉ូឌែលនេះចំនួន២គ្រឿងបានធ្លាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation