គណៈប្រតិភូក្រសួងអធិការកិច្ច ជួបពិភាក្សាការងារជាមួយ លោកនាយកសាលាបណ្តុះបណ្តាលអធិការកិច្ច ប្រទេសវៀតណាម
រដ្ឋធានីហាណូយ៖ លោករដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ លោក Vu Van Chien នាយកសាលាបណ្តុះ បណ្តាលអធិការកិច្ច ដើម្បីសិក្សាស្វែង យល់ និងដកស្រង់បទពិសោធអំពីសាលាបណ្តុះបណ្តាលអធិការកិច្ចវៀតណាម នៅសាលាបណ្តុះបណ្តាលអធិការកិច្ច រដ្ឋធានីហាណូយ។
សូមជម្រាបជូនថា៖ សាលាបណ្តុះ បណ្តាល អធិការកិច្ច ជាអង្គភាពមួយចំណុះឱ្យអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដែលមានតួនាទីបណ្តុះបណ្តាល និង អភិវឌ្ឍជំនាញចាំបាច់នានា ក្នុងទិដ្ឋភាពអធិការ កិច្ចជូនអង្គភា ព និងបុគ្គលិកនៃសាខាអធិការកិច្ច (Inspection Branch)។
សាលាបណ្តុះបណ្តាលអធិការកិច្ច គឺបណ្តុះបណ្តាលផ្តោតលើជំនាញជាច្រើនដូចជា៖ ១.ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តលអធិការកិច្ច, ២.ការបណ្តុះ បណ្តាល និងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការអធិការកិច្ច, ៣.ការបណ្តុះបណ្តាល និងអភិវឌ្ឍប្រតិបត្តិការអធិការកិច្ចសំខាន់ៗ, ៤.ការបណ្តុះបណ្តាល និងអភិវឌ្ឍអធិការកិច្ចជាន់ខ្ពស់, ៥.ការបណ្តុះ បណ្តាល និងអភិវឌ្ឍលើជំនាញអធិការកិច្ចពិសេសដោយធ្វើបច្ចុប្បន្នភាព ដើម្បីបម្រើដល់បេសកម្មរបស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមក្នុងការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ និងប្រឆាំងនឹងអំពើ ពុករលួយ៕
ដោយ៖វង សុភ័ក្ត្រ