TOP NEWS: មេ​វិទ្យុ​បារាំង ប្រាប់​ទៅ សម រង្ស៊ី កុំ​បង្រៀន​អ្នកកាសែត ពី​របៀប​ធ្វើ​កាសែត​!
| ព័ត៌មានជាតិ
SHARE

(​ភ្នំពេញ​)៖ លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ មេ​វិទ្យុ​បារាំង RFI បាន​ប្រាប់​ទៅ​លោក​សមរង្ស៊ី ថា កុំ​ឲ្យ​លោក​សមរង្ស៊ី មក​បង្រៀន​អ្នកកាសែត ពី​របៀប​ធ្វើ​កាសែត​។ ការលើកឡើង​របស់លោក​ហ្ស​ង់​ហ្វ្រ​ង់​ស័​រ​តាន់​ដូច្នេះ បានធ្វើ​ឡើង តាំងពី ៣​ឆ្នាំមុន ហើយ​នៅពេលនេះ ត្រូវបាន​គេ​រម្លឹក​ឡើង​ម្តងទៀត ខណៈដែល​លោក​សមរង្ស៊ី បាន​វាយប្រហារ​លើ​វិទ្យុ​បារាំង RFI ជា​ខេមរភាសា ថា​កំពុង​បម្រើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ ដែលជា​ខ្មែរ មាន​សញ្ជាតិ​បារាំង ដូច​លោក សម រង្ស៊ី បាន​លើកឡើងថា «​ខ្ញុំ​ធ្វើការ​នៅក្នុង​វិស័យ​សារព័ត៌មាន ជាង ២០​ឆ្នាំ កន្លងមកហើយ​។ រូបលោក​វិញ ជា​អ្នកនយោបាយ​ច្រើន​ទសវត្សរ៍​កន្លងមកហើយ​។ ខ្ញុំ​មិន​ហ៊ាន​បង្រៀន​លោក​ធ្វើ​នយោបាយ​ទេ តែ​សូម​លោក​ចៀសវាង កុំ​បង្រៀន​ខ្ញុំ​ធ្វើ​កាសែត​»​។​

​ការលើកឡើង​ខាងលើនេះ ត្រូវបាន​លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ តាន់ ចាត់ទុកជា​ស្នាម​ពូថៅ សំពង​លើ សម រង្ស៊ី កាលពី ៣​ឆ្នាំមុន ពោលគឺ​នៅ​ឆ្នាំ​២០១៦​។​

​ការ​លើកយក​ប្រតិកម្ម​របស់លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ តាន់ មក​បញ្ជាក់​បង្ហាញ​នៅពេលនេះ បានធ្វើ​ឡើង ខណៈដែល​ទណ្ឌិត សម រង្ស៊ី បាន​វាយប្រហារ​វិទ្យុ​បារាំង ក្រោយពី​ចូលក្នុង​កម្មវិធី​សម្ភាសន៍​របស់​វិទ្យុ​បារាំង RFI នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​ត្រូវបាន​លោក គួច គ​ន្ធា​រ៉ា អ្នកកាសែត​ជើងចាស់​របស់​វិទ្យុ​បារាំង បាន​ចោទសួរ ហើយ​រុញ​សមរង្ស៊ី អុកគូទ ហើយ​ឆ្លើយ​ពង្វាង ខុស​សំណួរ ក្នុង​រឿង​ផែនការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០១៩​។​

​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​លើកឡើងថា «​នាយកដ្ឋាន​វិទ្យុ RFI ជា​ភាសា​ខ្មែរ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បុគ្គល​មួយ​ក្តាប់​តូច ដែល​បម្រើ​របប ហ៊ុន សែន ដោយ​បិទមុខ​»​។​

​ជា​ប្រតិកម្ម​តប​វិញ លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ បានចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ ដែលមាន​ចំណងជើង​ថា «​អ្នក​ប្រជា​និយម មិនមែនជា​អ្នកប្រជាធិបតេយ្យ​ទេ​»​។​

​មាន​ចំណុចរួម​យ៉ាងតិច ២ រវាង​មនោគមវិជ្ជា​នៃ​ប្រជា​និយម​ផ្សេងៗ ដែល​កំពុង​កើន​សន្ទុះ នៅក្នុង​ពិភពលោក សព្វថ្ងៃ​។ ទី​១ គឺ​ការតាំង​ខ្លួន​ជា​រាស្ត្រ រីឯ​ចំណុចរួម​ទី​២ គឺ ការ​ស្អប់ខ្ពើម​ពួក​ឥស្សរជន​អ្នកមានអំណាច ឬ​អ្នកមាន​ឥទ្ធិពល ដូចជា ថ្នាក់ដឹកនាំ​ប្រទេស និង​អ្នកកាសែត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា (​ទាំង​ពួក​មិន​កាន់ជើង​ខ្លួន ទាំង​ពួក​មាន​ជំហរ​អព្យាក្រឹត​…) ដែល​ពួក​ប្រជា​និយម​ចោទថា ឋិត​នៅ​ខាង​ពួក​ឥស្សរជន និង​ចោទថា កំពុង​ចិញ្ចឹម​ប្រព័ន្ធគ្រប់គ្រង​បច្ចុប្បន្ន ដែល​មិន​ផ្តល់​យោជន៍​ដល់​រាស្ត្រ​។

​ដោយ​លើក​អំណះអំណាង​ជុំវិញ​ប្រធានបទ «​អ្នក​ប្រជា​និយម មិនមែនជា​អ្នកប្រជាធិបតេយ្យ​ទេ​» ​ជារួម លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ តាន់ បាន​បញ្ជាក់ថា «​ពួក​ប្រជា​និយម ពេល​មានអំណាច​នៅក្នុង​ដៃ​ហើយ មិន​រារែក​នឹង​ប្រមូលផ្តុំ​អំណាច​បែប​ផ្តាច់ការ​ឡើយ ដ្បិត​អាង​ថា ពួកគេ​បំពេញ​តាម​បំណង​របស់​រាស្ត្រ ដែល​បាន​បោះឆ្នោតឱ្យ​ពួកគេ ក្នុង​គោលដៅ​សងសឹក​អ្នក​ធ្វើបាប​រាស្ត្រ​»៕​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation