ព័ត៌មានជាតិ

អភិបាលរាជធានីបញ្ជាឱ្យអភិបាលខណ្ឌ័ទាំង១៤លុបបំបាត់ឲ្យអស់នូវហ្គេមបាញ់ត្រី និងហ្គេមOnline ហើយពេលបង្រ្កាបត្រូវចាប់ទាំងមនុស្ស

image

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានបញ្ជាយ៉ាងដូចនេះទៅដល់អភិបាលខណ្ឌ័ ទាំង១៤ ក្នុងរាជធានីក្នុងពេលដែលឯកឧត្តមចូលរួមបើកបវេសនកាលឆ្នាំថ្មីនៅវិទ្យាល័យ សន្ធរម៉ុក នៅថ្ងៃនេះ។ ដោយក្នុងនោះអភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះយើងបានអនុវត្ត រួចហើយជុំវិញការបង្រ្កាបល្បែនេះ ហើយរាល់ការបង្ក្រាបរបស់កម្លាំងមានសមត្ថកិច្ចរបស់យើង បានត្រឹមតែដកហូតទូរហ្គេមនិងបិទទីតាំងប៉ុណ្ណោះ។

ប៉ុន្តែចាប់ពីពេលនេះតទៅយើងត្រូវតែមានវិធានការក្តៅជាងមុន ពោលគឺត្រូវចាប់ម្ចាស់ទូរហ្គេមនោះ អោយបាន ទោះជាអ្នកមើលការខុសត្រូវស៊ីប្រាក់ខែគេក៏ដោយ យើងត្រូវតែឃាត់យកមកសួរនាំដើម្បី ឈានទៅដល់ការចាប់ម្ចាស់ទូរហ្គេមមកដាក់ទោសទៅតាមច្បាប់ និងសន្យាថានឹងលុបបំបាត់ឲ្យអស់នូវ ល្បែងស៊ីសងប្រភេទនេះអោយអស់នៅក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការដាក់បញ្ជាជាថ្មីរបស់អភិបាលរាជធានីទៅលើការបង្រ្កាបហ្គេមបាញ់ត្រី និងហ្គេមonline ដោយត្រូវចាប់ទាំងមនុស្សបំរើការងារក្នុងកន្លែងនោះផងដែរ ដោយសារកន្លងទៅការចាប់ត្រឹមឧបករណ៍ វាមិនមានប្រសិទ្ធភាពឡើយ ដូច្នេះបន្ទាប់ពីដាក់វិធានការថ្មីនេះនឹងមានប្រសិទ្ធភាពជាងមុនទៅចុះ៕ ដោយ៖ គិន ច័ន្ទពុទ្ធិ