ក្រុមបាតុករទាមទារឲ្យកែលំអសេវាសង្គមនៅស៊ីលី
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមបាតុករស៊ីលីបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីសាន់ទីយ៉ាហ្គោ (Santiago) កាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារឲ្យមានការកែលំអសេវាសង្គមដែលជាផ្នែកមួយនៃការតវ៉ាអស់រយៈពេលជិត២សប្តាហ៍មកនេះដោយបង្ខំឲ្យមានការលុបចោលកិច្ចប្រជុំកំពូលអន្តរជាតិសំខាន់ៗចំនួន២។

ប៉ូលិបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើកាណុងបាញ់ទឹកដើម្បីបំបែកការតវ៉ានោះដែលបានកើតឡើងនៅថ្ងៃដំបូងនៃថ្ងៃឈប់សំរាករយៈពេល៤ថ្ងៃនៅក្នុងប្រទេសស៊ីលី។ អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា រលកនៃការតវ៉ាដ៏ធំក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះហាក់ដូចជាបាត់បង់សន្ទុះជាបណ្តោះអាសន្ន។

នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដដែលនោះ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រសួងហិរញ្ញវត្ថុស៊ីលីបានស្នើឲ្យមានការកែប្រែគោលការណ៍កាត់បន្ថយពន្ធលើអាជីវកម្មដែលក្រុមមេដឹកនាំបក្សប្រឆាំងបាននិយាយថាវាមិនគ្រប់គ្រាន់ទេ។

គួរបញ្ជាក់ថា ភាពចលាចលនៅក្នុងប្រទេសស៊ីលីបានចាប់ផ្ដើមកាលពីថ្ងៃទី០៦ ខែតុលាពាក់ព័ន្ធនឹងការឡើងថ្លៃបន្តិចបន្តួចនៃតម្លៃជិះរថភ្លើងក្រោមដីប៉ុន្តែបានឈានដល់វិបត្តិដ៏អាក្រក់បំផុតដែលប្រទេសស៊ីលីមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation