ឯកឧត្តម ហ៊ុន ម៉ានីអំពាវនាវឲ្យពលរដ្ឋមកលេងបុណ្យអុំទូកទុកដាក់សំរាមតាមទីតាំងដែលរៀបចំ ដោយក្រុមការងារ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលអញ្ជើញធ្វើដំណើរពីខេត្តផ្សេងៗ មកកម្សាន្តក្នុងថ្ងៃបុណ្យអុំទូក ចូលរួមក្នុងការទុកដាក់សំរាមតាមទីតាំងកន្លែងទុកដាក់សំរាមដែលមានស្រាប់របស់ក្រុមការងារប្រតិបត្តិគម្រោងស្អាត ដើម្បីសោភណភាពនិងបរិស្ថាន អនាម័យនៅក្នុងទីតាំងប្រារព្ធពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្តែតប្រទីបដែលនិងឈានមកដល់នៅថ្ងៃទី១០ខែវិច្ឆិកានេះ។

ការអំពាវនាវនេះធ្វើឡើងខណៈឯកឧត្តម ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភានិងជាស្ថាបនិកនៃគម្រោងភ្នំពេញស្អាតអញ្ជើញជាអធិបតីភាពក្នុងពីធីបើកដំណើរការ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩ ដែលប្រារព្ធធ្វើនៅអគារមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មី ព្រឹកថ្ងៃទី០២ វិច្ឆិកានេះ។

គួរបញ្ជក់ថាគោលបំណងរបស់ យុទ្ធនាការ «ភ្នំពេញស្អាត» គឺដើម្បីប្រមូលផ្ដុំតួអង្គពាក់ព័ន្ធ បង្កើតឲ្យមានសម្លេងតែមួយ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាមួយ ពោលគឺ ភាពជាគំរូដែលផ្តើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្ហាបអំពីបញ្ហាប្រឈមនឹងខិតខំស្វែងរកដំណោះស្រាយរួមមួយស្តីពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ-ទៅដល់សាធារណជនគ្រប់ស្រទាប់ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្នា ក្នុងការថែទាំ និងលើកកម្ពស់សោភណភាពទីក្រុងឲ្យមានភាពប្រសើរឡើង។

សូមជម្រាបផងដែរថា «យុទ្ធនាការភ្នំពេញស្អាត» នេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវយុទ្ធនាការនេះ បានប្រសិទ្ធនាមថាជា «ខែស្អាត»។ ហើយឆ្នាំនេះ គឺជាឆ្នាំទី៣នៃយុទ្ធនាការភ្នំពេញស្អាត ដែលនឹងប្រព្រឹត្តឡើងពេញមួយខែវិច្ឆិកា ត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដោយមានការចូលរួមពី «យុវជនសុឆន្ទៈស្អាត» ចំនួនជាង១០០នាក់ បន្ថែមពីនេះគម្រោងភ្នំពេញស្អាតក៏ទទួលបានកិច្ចសហការរវាងក្រសួងពាក់ព័ន្ធរួមមាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation