ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដង្ហែចូលវត្តទួលសុវណ្ណារាម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ: ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យ ដង្ហែចូលវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ រាជធានីភ្នំពេញ ដើម្បីកសាងសមិទ្ធផល និងការចំណាយនានា នៅក្នុងវត្ត។

បន្ទាប់ពីល្ងាចថ្ងៃទី១ ខែវិច្ឆិកាម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ ពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងស្តាប់ធម៌ទេសនារួចមក, នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពិធីដង្ហែនៃអង្គកឋិនទានសាមគ្គី បានធ្វើឡើងយ៉ាងអធិកអធម ដើម្បីយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា។

ចំពោះ ថវិកា ដែលបានប្រមូល ពីពុទ្ធបរិស័ទ ហើយបានប្រគេនជូនព្រះសង្ឃ ក្នុងឱកាសនៃពិធីបុណ្យកឋិននេះ មានប្រមាណជិត៣ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សមិទ្ធផល ក្នុងវត្តផង និងការចំណាយប្រចាំថ្ងៃ របស់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តទួលសង្កែផងដែរ។

សូមជម្រាបជូនថា កឋិនទាន គឺជាពិធីបុណ្យមួយ របស់ព្រះពុទ្ធសាសនាមួយ ហើយតែងតែប្រារព្ធឡើង ក្រោយពី ពិធីបុណ្យចេញវស្សា។ តាមឱវាទរបស់ព្រះពុទ្ធ ការធ្វើពិធីបុណ្យកឋិនទាន ទទួលបានអនុសង្ឃធំធេងណាស់ ដោយទាំងអ្នកធ្វើ និងព្រះសង្ឃ ទទួលបានអនុសង្ឃ ចំនួន៥យ៉ាងដូចៗគ្នា៕អត្ថបទ : សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation