អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន
| ព័ត៌មានជាតិ
SHARE

បាងកក៖ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។


កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបាលអាស៊ាន រួមនិងប្រទេសផ្សេងៗនៅទូទាំងពិភពលោក។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗ ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរដើម្បីចែករំលែកបទពិសោធ និងពិភាក្សាលើប្រធានបទនានាពាក់ព័ន្ធនឹងអាស៊ាន រួមមានដូចជា ការជំរុញអាស៊ាន ៤.០ ទៅក្នុងខ្សែចង្វាក់តម្លៃសកល សេដ្ឋកិច្ចអាស៊ានប្រកបដោយនិរន្តរភាព ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម ការតភ្ជាប់អាស៊ាន និងការផ្លាស់ប្តូរឌីជីផល និងការអភិវឌ្ឍធនធានមនុស្សជាដើម៕ ដោយ៖ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation