ប្រមុខរដ្ឋ-ប្រមុខ រដ្ឋាភិបាល នៃប្រទេសអាស៊ាន បានចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធ បាល់ទាត់ពិភពលោក ដើម្បីបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់​
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៥រួចមក នៅល្ងាចថ្ងៃទី២វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុន ថាក់បូរី ព្រះរាជាណាចក្រថៃ។

បណ្តាប្រមុខរដ្ឋ-ប្រមុខ រដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញជាព្រះរាជាអធិបតី និងអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធ បាល់ទាត់ពិភពលោក ដែលចុះហត្ថលេខាដោយឯកឧត្តមអគ្គលេខាធិការអាស៊ាន ជាមួយនិងប្រធាន សហព័ន្ធកីឡាបាល់ទាត់ពិភពលោក។ នៅក្នុងពិធីដ៏មានអត្ថន័យនោះ ឯកឧត្តមអគ្គលេខាធិការ អាស៊ាន និងលោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុង ការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់នៅជាង៦៥០លានាក់។ នៅក្នុងពិធីនោះដែរ លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ ពិភពលោក បានសំដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហ ព័ន្ធកីឡាបាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នារវាង អាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាព ប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនិងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីប ដទៃទៀត ក្នុងពិភពលោក។

លោកប្រធានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះបណ្តា មេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកក្ពស់វិស័យកីឡាបាល់ទាត់ឲ្យ កាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។

នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញថ្វាយនិងជូន អាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះផងដែរ៕អត្ថបទ៖ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation