ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន បើកកិច្ចប្រជុំកំពូល(ពេញអង្គ)អាស៊ាន លើកទី៣៥ ដោយផ្តោតលើការរក្សាស្ថិរភាព វិបុលភាពក្នុងតំបន់ និងរីកចម្រើនរួមគ្នា
| ព័ត៌មានជាតិ
SHARE

កិច្ចប្រជុំកំពូល (ពេញអង្គ) អាស៊ាន លើកទី៣៥ បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុន ថាក់បូរី ព្រះរាជាណាចក្រថៃ។

ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ -ប្រមុខ រដ្ឋា ភិ បាលនៃប្រទេសអាស៊ាន រួមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន ត្រូវបានទទួលនូវការស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល ពេញ អង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សំគាល់ដោយការពេញចិត្ត ចំពោះ ការ ងារដែលបានបំពេញ ក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាព ជា ដៃគូសម្រាប់ចីរភាព។

ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សំគាល់សាជាថ្មី អំពីគោលបំណង ក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាម រយ:ការបង្កើនសន្តិសុខប្រកប ដោយ ចីរ ភាព ការលើកកម្ពស់ការភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និង នាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំង អស់ ក៏បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធ ផល នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយ ការ ផ្លាស់ប្តូរដែល កើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។

មេដឹកនាំ អាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សំគាល់ឃើញនូវវឌ្ឍនភាពប្រកបដោយ ចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និង បាន លើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឲ្យបន្តកិច្ចការរបស់ខ្លួន ក្នុងការដោះស្រាយ បន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។ មេដឹកនាំអាស៊ាន ក៏បានទន្ទឹងរងចាំ នូវការត្រួត ពិនិត្យ ឡើងវិញពាក់កណ្តាល អាណត្តិ នៃផែនការលម្អិតខាងលើ ដែលគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ ២០២០។

មេដឹកនាំអាស៊ានក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅ អាស៊ីអាគ្នេយ៍ (TAC)ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំ អាស៊ាន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀត នូវគោលការណ៍នានាដូចមានចែងក្នុង TAC ឲ្យកាន់តែ ទូលំទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac ting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានេះ។ មេដឹកនាំអាស៊ាន ក៏បាន ស្វាគមន៍ ចំពោះការចូលជាសមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់ នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូលជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។


មេដឹកនាំអាស៊ាន ក៏បានកត់សំគាល់ ពី ការ បំពេញដោយជោគជ័យ នូវបេសកកម្មស្វែងរកការពិតរបស់ សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅប្រទេសទីម័រឡេស្តេ កាលពីថ្ងៃទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឲ្យ សសរ ស្តម្ភ នៃសហគមន៍សេដ្ឋកិ ច្ច និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឲ្យមានបេសកកម្ម ស្វែង រក ការពិតពី សហគមន៍របស់ខ្លួនឲ្យបានឆាប់រហ័ស។ យើងអរគុណចំពោះឆន្ទ:នយោបាយ ដ៏រឹងមាំ របស់ ទីម័រឡេ ស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយយើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មី ក្នុងការគាំទ្រ ការអភិ វឌ្ឍ ទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាពទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។

មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿនជាលំដាប់និងប្រភេទ នៃការគំរាមកំហែង ឆ្លង ដែន តាមប្រព័ន្ធអ៊ីនធឺណិត ក្នុង ការធានាឲ្យបាននូវលំហអ៊ីនធឺណិតមួយ ប្រកបដោយភាព បើក ចំហ សុវត្ថិភាព ស្ថិរភាព អាចប្រើប្រាស់បាន និងប្រកបដោយភាពធនរឹងមាំដើម្បីគាំទ្រ ដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន ថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានយ៉ាងដូច្នេះថា អាស៊ាននៅមានសក្តានុពលច្រើន ក្នុង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុង សំដៅ បង្កើនខ្សែចង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។ ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់ត្រូវផ្តោតអាទិភាពទៅលើការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយចំណាយប្រតិ បត្តិការពាណិជ្ជកម្ម ១០ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្មអាស៊ានទ្វេដងនៅឆ្នាំ ២០២៥៕អត្ថបទ៖ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation