ឯកឧត្តម ខៀវ កាញារីទ្ធ លើកទឹកចិត្តដល់យុវជនពិការភ្នែក គ ថ្លង់ ឲ្យខិតខំសិក្សាដើម្បីមាន សមត្ថភាពបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋនិងស្ថាប័នឯកជន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានផ្តាំផ្ញើ និងលើកទឹកចិត្ត ដល់ក្មួយសិស្សានុសិស្ស ទាំងអស់ថា ការដែលពិការភ្នែក និងគ ថ្លង់ មិនមែនជាឧបសគ្គក្នុង រកការងារធ្វើនោះទេ គឺរដ្ឋ តម្រូវឲ្យគ្រប់ស្ថាប័ន រដ្ឋ និងឯកជន នៅពេលប្រឡងជ្រើស បុគ្គលិកចូលបម្រើការងារត្រូវទុកចំនួន២ភាគរយ សម្រាប់ជនពិការ ចូលធ្វើការបានដែរ។ ដូច្នេះក្មួយៗជាជនពិការ ទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ឲ្យទទួលបានចំណេះដឹង ខ្ពង់ខ្ពស់គឺអាចរកការងារ បានល្អធ្វើប្រាក់ខែច្រើន និងមានអនាគតល្អ។ ការលើកឡើង នេះនៅក្នុងឱកាសដែរឯកឧត្តម និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ និងសំណេះសំណាលសួរសុខទុក្ខជាមួយ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាកុមារពិការភ្នែក និងគរ ថ្លង់ ដែលកំពុងសិក្សាក្នុងវិទ្យាល័យអប់រំ ពិសេសកំពង់ចាមនាថ្ងៃទៅ០២ កញ្ញាឆ្នាំ២០១៩នេះ។ នៅក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មានក៏បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែនដែលជានិច្ចកាលតែងតែបានគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ក្មួយៗជាកុមារពិការភ្នែក កុមារគ ថ្លង់ និងកុមារខ្សោយសតិបញ្ញា ក្នុងការធ្វើយ៉ាងណាឲ្យ ក្មួយៗទាំងអស់ទទួលបាន ភាពកក់ក្តៅ និងទទួលការសិក្សា មានចំណេះដឹងខ្ពង់ខ្ពស់ អនាគតល្អដូចអ្នកដែលមានរាង កាយពេញលក្ខណៈដែរ។


ដោយឡែកបើតាមការបញ្ជាក់របស់គណៈគ្រប់គ្រងសាលាបានឲ្យ ដឹងថា វិទ្យាល័យអប់រំពិសេសកំពង់ចាម ជាអតីតសាលាកុមារពិការភ្នែក ឬកុមារគថ្លង់ កំពង់ចាម របស់អង្គការគ្រួសារថ្មី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ប៉ុន្តែក្រោយមកបានប្តូរឈ្មោះ ទៅជាវិទ្យាល័យអប់រំពិសកំពង់ចាមចាប់ពីឆ្នាំសិក្សា២០១៧-២០១៨ ។

គួរបញ្ជាក់ថានៅក្នុង ឱកាសដែរឯកឧត្តមខៀវ កាញារីទ្ធ និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៩-២០២០ និងសំណេះសំណាលខាងលើនេះក៏បានផ្តល់ថវិការដល់ លោកគ្រូ អ្នកគ្រូចំនួន៤៩នាក់ ក្នុងម្នាក់១០ម៉ឺនរៀល សិស្សានុសិស្ស២៤៩នាក់ក្នុងម្នាក់សៀវភៅ ១០ក្បាលប៉ិច២ដើម ខ្មៅដៃ២ដើម ថ្នាំច្រាសដុសធ្មេញ និងថវិកា ១ ម៉ឺនរៀល។ ជាមួយនេះសិស្សពិការភ្នែក គ ថ្លង់ ចំនួន១០នាក់ដែលប្រឡងជាប់បាក់ឌុប ទទួលបានថវិកា ម្នាក់១០០ដុល្លារ ព្រមទាំងជួយរកអាហារូបករណ៍សម្រាប់បន្តការសិក្សាថ្នាក់ ឧត្តមសិក្សា បើចង់បន្តការសិក្សា។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវក៏បានផ្តល់នូវថវិកា រួមជាមួយ ស្បៀងអាហារ ថ្នាំវីតាមីន និងសម្ភារមួយចំនួនដល់វិទ្យាល័យ អប់រំពិសេសកំពង់ចាម ផងដែរ។

បន្ទាប់ពិធីបញ្ចប់ការបើកបវេរនកាលឆ្នាំសិក្សា ២០១៩-២០២០ និងជួប សំណេះសំណាលជាមួយក្មួយសិស្សានុសិស្ស គ ថ្លង់ និង ពិការភ្នែករួចមកឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ បានរៀបចំអាហារសាមគ្គី ពិសារួមគ្នា ដើម្បីបង្កើនភាព ស្និទ្ធស្នាល និងសប្បាយរីករាយទាំងអស់គ្នា៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation