សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាសូមលើកទឹកចិត្តអាស៊ាន និងឥណ្ឌាពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងឥណ្ឌាបន្ថែមទៀត ដើម្បី សម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្ម ២០០ពាន់លានដុល្លារ នៅឆ្នាំ២០២២
| ព័ត៌មានជាតិ
SHARE

កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦បានប្រារព្ធពិធីបើកជាផ្លូវការរបស់ខ្លួន ក្រោមវត្តមាន របស់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នាថ្ងៃទី០៣ វិច្ជិកា ២០១៩នេះ។


នៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តម នាយករដ្ឋមន្រ្តី ឥណ្ឌា បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅវឌ្ឍនភាព និងការរីកចម្រើន នានា នៃទំនាក់ ទំនងរវាងអាស៊ាន-ឥណ្ឌា ក្នុងរយ:ពេលជាង១៦ឆ្នាំកន្លងមក។


នៅក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំនេះដែរ មេដឹកនាំឥណ្ឌា បានលើកយកមកពិភាក្សាពីបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វីក ក្នុងនោះឥណ្ឌា បានលើកឡើងពីការជាប់ពាក់ព័ន្ធរបស់ខ្លួន ដោយមានការច្របាច់បញ្ចូលជាមួយគោលនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) តាមរយៈវិស័យចំនួន៤ គឺការការពារ សន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៊ីជម្រៅនូវភាពជាដៃគូ យុទ្ធសាស្រ្ត ជាមួយនឹងការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជា មួយប្រទេសចិន។ ថ្លែងទៅកាន់មេដឹកនាំអាស៊ាន ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូស បញ្ជាក់ ថា កម្ពុជាសូមគាំទ្រដល់ការពិភាក្សា ដើម្បីរៀបចំនូវផែនការសកម្មភាពថ្មី ឆ្នាំ២០២១-២០២៥ ជាឯកសារសម្រាប់អនុវត្តសកម្មភាពកិច្វចសហប្រតិបត្តិការរួម ដែលនឹងផ្តល់ផលប្រយោ ជន៍ឲ្យអាស៊ាន និងឥណ្ឌា។


ជាមួយគ្នាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាសូមលើកទឹកចិត្តអាស៊ាន និងឥណ្ឌា ផ្តល់អាទិភាពខ្ពស់ ដល់ការពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងឥណ្ឌា បន្ថែមទៀត ដើម្បី សម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្ម ២០០ពាន់លានដុល្លារនៅឆ្នាំ២០២២ ពិសេសទៅទៀតនោះ កម្ពុជាសូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែម លើការតភ្ជាប់ជារូបវន្ត និងឌីជីថល រវាង អាស៊ាននិងឥណ្ឌា ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយៈការ ផ្តល់ជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើក ទី១៦នេះដែរ មេដឹកនាំអាស៊ាន ឥណ្ឌា បានឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំ កំពូលអាស៊ាន ឥណ្ឌា លើកទី១៦ ក្នុងបរិយាកាសរីករាយនិងរាក់ទាក់បំផុត៕អត្ថបទ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation