សម្តេចតេជោ ស្នើដល់មេដឹកនាំអាស៊ានបូកបី និងឲ្យបង្កើនការយកចិត្ត ទុក ដាក់ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ
| ព័ត៌មានជាតិ
SHARE

កិច្ចប្រជុំកំពូលអាស៊ានបូកបី ពោលគឺអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បាន ប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៤វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ព្រះរាជា ណាចក្រថៃ។


ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃ ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានធ្វើការពិនិត្យពិភាក្សាទៅលើរបៀបវារ: ដែលបានគ្រោង ទុក ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានស្តាប់នូវរបាយការណ៍លើកឡើង ពីប្រមុខ ប្រមុខរដ្ឋាភិបាល នៃប្រទេសបូកបី ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងការដាក់ ចេញ នូវផែនការយុទ្ធសាស្រ្តសម្រាប់បណ្តាឆ្នាំខាងមុខ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តយូរអង្វែង រវាងប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី។

មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការ ពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហានានា ដែលទាក់ទិនទៅនឹងវិស័យសុខាភិបាល បញ្ហាជំងឺ ឆ្លង បម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ព័ន្ធនានា ដែលមេដឹកនាំទាំងអស់ មានការយកចិត្ត ទុកដាក់ដូចគ្នា។ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទ អន្តរាគមន៍ទៅកាន់ប្រទេសបូកបីថា កម្ពុជាឥឡូវនេះគឺជាវេលាដ៏ចំបាច់សម្រាប់ការបញ្ចប់ កិច្ចចរចា លើ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ ដើម្បីបន្តជំរុញគាំទ្រការធ្វើ ពាណិជ្ជកម្មសេរីដ៏មានសារៈសំខាន់ នៅក្នុងតំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាព សេដ្ឋកិច្ចពិភពលោក។

សម្តេចក៏បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្ត ទុក ដាក់ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាម រយៈការចែករំលែកបទពិសោធ ជំនាញ ចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍធនធានមនុស្ស ដល់ ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។

នៅក្នុង កិច្ច ប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរ សើរ ចំពោះវឌ្ឍន ភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបី សម្រេចបានក្នុងរយ:ជាង២០ឆ្នាំកន្លងទៅ ពិសេសការ កើន ឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ាន ជាមួយនឹងប្រទេសបូកបី ក្នុងនោះ កាលពី ឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧,៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៣១,៦ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។

ក្នុងឆ្នាំ ដដែល នោះដែរ ទុនវិនិយោគផ្ទាល់ពីបរទេស ហូរចូលប្រទេសបូកបីនិងចូលអាស៊ាន ឡើងដល់ ២៩,៩ ប៊ីលាន ដុល្លា ស្មើនឹង២១,៨ភាគរយ ទុនវិនិយោគផ្ទាល់ពីបរទេស របស់អាស៊ាន។ ជាមួយគ្នានេះ មេ ដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់មេដឹក នាំទាំងអស់ ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុម ប្រឹក្សា សន្តិ សុខ អង្គការសហប្រជាជាតិ និងកត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បី នាំ មកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពី សារ:សំខាន់នៃវេទិកា ដែល ដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើក កម្ពស់បរិយាកាស អំណោយ ផល ដល់កិច្ចពិភាក្សាប្រកបដោយសន្តិភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំ កំពូលនោះដែរ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធាន កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពី ការតភ្ជាប់គំនិតផ្តួចផ្តើមការតភ្ជាប់។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានធ្វើការកត់សំគាល់ របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) កត់សំគាល់អនុស្សរណៈលេខ ១៦ នៃបណ្តាក្រុមអ្នកវិភាគអាស៊ីបូព៌ា និងកត់សំគាល់ របាយការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ និងឯកសារគោលនយោបាយរបស់ការិយា ល័យអាស៊ានបូកបី ស្តីពីការស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច៕អត្ថបទ ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation