ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹករុស្ស៊ីប្រចាំតំបន់Balticដឹកនាវិក៣៩៩នាក់មកទស្សនកិច្ចក្រុងព្រះសីហនុ

image

ព្រះសីហនុ ៖ ដោយមានកិច្ចសហការល្អរវាងប្រទេសកម្ពុជា ទៅកាន់បណ្ដាប្រទេសនានាទូទាំងពិភពលោក នៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៩ នាវាហ្វឹកហ្វឺនកងទ័ពជើងទឹក សហព័ន្ធរុស្ស៉ីប្រចាំតំបន់ Balticចំនួន១ គ្រឿងឈ្មោះ PEREKOP បានចូលសំចតដល់កំពង់ផែស្វ័យត ក្រុងព្រះសីហនុ រយៈពេល ៤ថ្ងៃ (គិតពីថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ ២០១៩) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការដេីម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាង យោធាកងទ័ពជើងទឹក សហព័ន្ធរុស្ស៉ី និងកងទ័ពជើងទឹកកម្ពុជាអោយកាន់តែល្អប្រសើរ ។

នៅក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពី លោកឧត្តមនាវីត្រី អ៊ិន សុខេមរា នាយរងសេនាធិការកងទ័ព ជើងទឹកមូលដ្ឋានសមុទ្ររាម រួមជាមួយ នាយនាវីនាយនាវីរងនិងពលនាវីជាច្រើនរូបទៀត ប្រកបដោយភាពស្និតស្នាល។ ហើយលោកបានឲ្យដឹងថា លក្ខណះបច្ចេកទេសនាវាមាន៖

-បណ្តោយ ១៣៨ម៉ែត្រ
-ទទឹង ១៧.២ម៉ែត្រ
-ជម្រៅទឹក ៥.៥៣ម៉ែត្រ
-ទំងន់ផ្ទុក ៧២៧០តោន
- មាននាវិកចំនួន ៣៩៩ នាក់ ដែលដឹកនាំដោយ លោកវរនាវីឯក CHEROKOV Vladimirមេបញ្ជាការនាវា និងជាប្រធានប្រតិភូ។

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាវា កងទ័ពជើងទឹកសហព័ន្ឋរុស្ស៊ីនៅពេលនេះ ក៏បានចូលជួបសំដែងការគួរសម ជាមួយឯកឧត្តមថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដើម្បីស្ដាប់អំពី ភូមិសាស្រ្ត សក្តានុពលរបស់ខេត្តនិង អំពីការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់នានានៅក្នុងខេត្ត ក្នុងនោះក៍ជំនួប ជាផ្លូវការជាមួយនឹង ឯកឧត្តម នាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹករបស់កម្ពុជា និងដំណើរទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍ ពាណិជ្ជកម្ម សំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ដោយ៖ប៉ៃ សុឃីម