សាលារៀនត្រូវបិទទ្វារនៅសូម៉ាលីដោយសារគ្រោះទឹកជំនន់ធំបំផុត
| ព័ត៌មានអន្តរជាតិ
SHARE

សូម៉ាលី ៖ សាលារៀននៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបានបិទទ្វារក្នុងគ្រាដែលប្រទេសសូម៉ាលីកំពុងបន្តរងគ្រោះ ដោយទឹកជំនន់ដ៏អាក្រក់បំផុតដែលបានបង្ខំឲ្យពលរដ្ឋប្រហែល២៥ម៉ឺននាក់ត្រូវភៀសខ្លួនចេញពីលំនៅដ្ឋាន។

នៅក្នុងទីក្រុងបេលីដវេន (Beledweyne) ទឹកជំនន់បានបង្កការខូចខាតទៅដល់អគារសាលារៀនជាច្រើនហើយម៉ោងសិក្សា ប្រចាំថ្ងៃត្រូវបានលុបចោល។ ក្រុមមន្ត្រីអប់រំបាននិយាយថាសិស្សានុសិស្សរួមទាំងគ្រូបង្រៀនត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាកន្លែងដែលទីភ្នាក់ងារផ្ដល់ជំនួយកំពុងចែកចាយជំនួយសង្គ្រោះជីវិតរួមនិងទីជម្រកទៅដល់មនុស្សប្រហែល២៥ម៉ឺននាក់។

នេះគឺជាគ្រោះមហន្តរាយទឹកជំនន់លើកទី២ហើយដែលបានវាយប្រហារទីក្រុងបេលីដវេន (Beledweyne) ក្នុងរយៈពេលមិនដល់មួយឆ្នាំផង។ កាលពីឆ្នាំ២០១៨ ទឹកជំនន់បានបង្ខំឲ្យក្រសួងអប់រំផ្អាកការប្រលងបាក់ឌុប។ ទឹកជំនន់ដែលកើតមានអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះបានបំផ្លាញរចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងទីក្រុងនេះ។ ផ្លូវថ្នល់បានក្លាយទៅជាទន្លេហើយដីស្រែចម្ការក៏ត្រូវបានបំផ្លាញ។

មន្ត្រីសុខាភិបាលបាននិយាយថាមនុស្សរាប់សិបនាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់ដែលកើតឡើងថ្មីៗនេះហើយមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ប្រធានាធិបតីប្រទេសសូម៉ាលីបានធ្វើដំណើរទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតហើយបានសន្យាថានឹងមានការជួយពីរដ្ឋាភិបាលដើម្បីបញ្ចប់បញ្ហាទឹកជំនន់ដែលកើតឡើងម្ដងហើយម្ដងទៀតបែបនេះនៅក្នុងទីក្រុងបេលីដវេន (Beledweyne)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation