បេសកជនអាមេរិកថ្កោលទោសចំពោះសកម្មភាពបំភិតបំភ័យរបស់ចិននៅសមុទ្រចិនខាងត្បូង
| ព័ត៌មានអន្តរជាតិ
SHARE

ចិន ៖ នៅថ្ងៃចន្ទនេះ បេសកជនអាមេរិកម្នាក់បានថ្កោលទោសចំពោះសកម្មភាពបំភិតភ័យរបស់ចិននៅ សមុទ្រចិនខាងត្បូង នៅឯកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃនិងបានពាំនាំមកជាមួយនូវសាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានអញ្ជើញក្រុមមេដឹកនាំអាស៊ានទៅចូលរួមកិច្ចប្រជុំកំពូលពិសេសមួយនៅសហរដ្ឋអាមេរិក នៅឆ្នាំ២០២០។

គួរបញ្ជាក់ថា ប្រទេសចិនបានអះអាងចំពោះភាពជាម្ចាស់កម្មសិទ្ធិនៅក្នុងតំបន់សំខាន់ៗស្ទើរទាំងអស់នៅ សមុទ្រចិនខាងត្បូង និងបានធ្វើឲ្យប្រទេសជិតខាងមានការខឹងសម្បាដោយសារការបញ្ជូននាវាទៅកាន់ផ្លូវទឹកដ៏មមាញឹកមួយនេះដែលជាកន្លែងប្រទេសសមាជិកអាស៊ានជាច្រើនក៏បានអះអាងថាជាកម្មសិទ្ធិរបស់ពួកគេផងដែរ។

នៅក្នុងការថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក, ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូបឺត អូប្រៀន (Robert O'Brien) បាននិយាយថា ទីក្រុងប៉េកាំងបានប្រើការបំភិតបំភ័យដើម្បីព្យាយាមរារាំងបណ្តាប្រទេសអាស៊ានមិនឲ្យ ទទួលបានផលប្រយោជន៍ពីធនធានធម្មជាតិនៅតំបន់នោះ។

លោក អូប្រៀន បានបន្ថែមថាអាមេរិកកំពុងជួយមិត្តនៅអាស៊ានការពារអធិបតេយ្យរបស់ពួកគេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation