ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនផលិតខ្សែបណ្តាញអគ្គិសនីដ៏ធំរបស់ប្រទេសថៃនៅទីក្រុងបាងកក 
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នាទីក្រុងបាងកកប្រទេសថៃ នាថ្ងៃទី០៤វិច្ឆិការនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនផលិតខ្សែបណ្តាញអគ្គិសនីដ៏ធំរបស់ប្រទេសថៃដែលមានឈ្មោះថាក្រុមហ៊ុន BCC ក្រោមអធិបតីភាពឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ពុជាតំណាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិករបស់ក្រុមហ៊ុន BCCរបស់ប្រទេសថៃ។

នៅក្នុងឱកាសនេះលោក រ៉ាមី សារ៉ាស់  អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចអន្តរ នៃក្រុមរ៉ូយ៉ាល់ក្រុមបានលើកឡើងថា ការចុះកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយក្រុមហ៊ុនផលិតខ្សែបណ្តាញអគ្គិសនីដ៏ធំរបស់ប្រទេសថៃដែលមានឈ្មោះថាក្រុមហ៊ុន BCCនាពេលនេះគឺដើម្បីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនាំចូលកម្ពុជាផ្តាច់មុខនូវខ្សែបណ្តាញអគ្គិសនីពីក្រុមហ៊ុនBCCដែលជាក្រុមផលិតក្នុងប្រទេសថៃ ព្រមជាមួយគ្នានេះលោក រ៉ាមី សារ៉ាស់  អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចអន្តរ នៃក្រុមរ៉ូយ៉ាល់ក្រុម បានបញ្ជាក់ថា ក្រុមហ៊ុនផលិតខ្សែបណ្តាញអគ្គិសនីដ៏ធំរបស់ប្រទេសថៃដែលមានឈ្មោះថាក្រុមហ៊ុន BCCជាក្រុមហ៊ុនដែលមានបទពិសោធយូរឆ្នាំក្នុងការផលិតរួមទាំងតម្លៃសមរម្យ ហើយផលិតផលទាំងនោះក៏ផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងការទទួលបានលិតផលល្អ និងតម្លៃសមរម្យ។

សូមបញ្ជាក់ថា កន្លងទៅ តាមរយៈការខិតខំពីរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០៕អត្ថបទ ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation