ឯកឧត្តមឃួង ស្រេងត្រៀមកម្លាំងសមត្ថកិច្ចទ្វេដងសម្រាប់ពិធីបុណ្យជាតិធំៗជាប់គ្នា
| ព័ត៌មានជាតិ
SHARE

  អភិបាលរាជធានីលើកឡើងថា បានត្រៀមកម្លាំងសមត្ថកិច្ចជំនាញគ្រប់ប្រភេទទ្វេដង សម្រាប់ពិធីបុណ្យជាប់គ្នាៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលក្នុងនោះរួមមានពិធីបុណ្យជាតិសំខាន់ៗដូចជាបុណ្យឯករាជ្យជាតិ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្ទផងដែរ។

  មានប្រសាសន៍ខណៈឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជាអធិបតីភាពបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រសៀលថ្ងៃទី០៤វិច្ឆិកានេះ ដែលមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធរួមទាំងអភិបាលខណ្ឌទាំង១៤ផងដែរ។

  ឯកឧត្តមអភិបាលរាជធានីក្នុងកិច្ចប្រជុំបានបន្ថែមឲ្យដឹងថាការត្រៀមកម្លាំងសមត្ថកិច្ច គឺដើម្បីមានវិធានការធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យខាងលើប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ ជាពិសេសប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅក្នុងការទស្សនាពិធីបុណ្យផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបន្តឲ្យដឹងថា ទិសដៅសំខាន់មួយទៀតគឺការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំយើងដាច់ខាតត្រូវការពារឲ្យបាននូវសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកបញ្ជាក់ផងដែរថា យើងបានបែងចែកភារកិច្ច និងកំណត់ទិសដៅរួចហើយ ពោលគឺយើងមានអនុគណៈកម្មាធិការចំនួន៥ ដែលបានបែងចែករួច ដើម្បីចាំជួយអន្តរាគមន៍ទានើពេលវេលា។

  គួរបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកានោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ ដោយឡែក សម្រាប់ខណ្ឌនិងមន្ទីរផ្សេងៗទៀតក៏នឹងត្រូវប្រារព្ធពិធីនេះឡើងផងដែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង១០ ម៉ឺននាក់នោះទេនិងមានចំនួនប្រមាណជាង ៩០០ទីតាំងសម្រាប់ពិធីទទួលទានអំបុក៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation