កូរ៉េខាងជើងប្រកាសថារបាយការណ៍ភេរវកម្មរបស់អាមេរិកបង្ហាញពីគោលនយោបាយអរិភាពដែលបង្កការរាំងស្ទះទៅដល់កិច្ចចរចាអាវុធនុយក្លេអ៊ែរ
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានរិះគន់របាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយនិយាយថាការលើកឡើងនៅក្នុងរបាយការណ៍នោះដែលថាប្រទេសកូរ៉េខាងជើងជាអ្នកឧបត្ថម្ភទៅដល់អំពើភេរវកម្មនោះគឺជាឧទាហរណ៍មួយនៃគោលនយោបាយអរិភាពរបស់អាមេរិកដែលកំពុងរារាំងកិច្ចចរចានុយក្លេអ៊ែរមិនឱ្យរីកចម្រើនទៅ។

ក្រុមមន្ត្រីកូរ៉េខាងជើងនិងអាមេរិកបានជួបពិភាក្សាគ្នាអំពីបញ្ហាអាវុធនុយក្លេអ៊ែរកាលពីខែតុលាដែលនោះគឺជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានព្រមព្រៀងគ្នាកាលពីខែមិថុនាឲ្យរៀបចំកិច្ចពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញ។

ប៉ុន្តែជាថ្មីម្ដងទៀតកិច្ចពិភាក្សាមិនបានទទួលលទ្ធផលអ្វីនោះទេដោយបេសកជនកូរ៉េខាងជើងនិយាយថាអាមេរិកមិនបានបង្ហាញភាពបត់បែនសម្រាប់កិច្ចពិភាក្សានោះទាល់តែសោះ។

របាយការណ៍ភេរវកម្មឆ្នាំ២០១៨ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី១ខែវិច្ឆិកាបានចាត់ទុកប្រទេសកូរ៉េខាងជើងជាប្រទេសផ្ដល់ការឧបត្ថម្ភទៅដល់អំពើភេរវកម្មដោយប្រកាសថារដ្ឋាភិបាលកូរ៉េខាងជើងម្ដងហើយម្ដងទៀតផ្ដល់ការគាំទ្រចំពោះសកម្មភាពនៃអំពើភេរវកម្មអន្តរជាតិដោយសារកូរ៉េខាងជើងមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតមនុស្សនៅលើទឹកដីបរទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation