ពលរដ្ឋសំណូមពរលោកអភិបាលខណ្ឌទួលគោកដោះស្រាយបញ្ហាអនាម័យជាប់របងខាងកើតផ្សារហេងលី
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅខាងកើតផ្សារហេងលី បានសម្តែងការមិនសប្បាយចិត្តនិងរអ៊ូរទាំចំពោះ ក្លិនស្អុយពីទឹកលូ និងសំរាម ដែលអ្នកភូមិនិងអ្នកស្នាក់នៅបន្ទប់ជួលជិតឆ្ងាយយកមកបោះចោលតាមរបងខាងកើតផ្សារហេងលី
ព្រោះថាបញ្ហានេះ បានផលប៉ះពាល់សុខមាភាពរបស់ពួកគាត់។ បញ្ហាសម្រាមនិងក្លិនទឹកស្អុយនេះ បានហូរចេញពីលូកាត់ផ្លូវ២៦៩ ភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅតាមផ្លូវ២៦៩ ដែលចុះពីផ្លូវ២៧១បន្តិច មានទឹកលូហូរកាត់ជាប្រចាំ ដែលចេញពទីតាំងខាងលើ រួមផ្សំជាមួយទឹកភ្លៀងនាពេលបច្ចុប្បន្នផងធ្វើអោយជះក្លិនស្អុយ នាំអោយប៉ះពាល់សុខភាព ។

ប្រភពដដែលបញ្ជាក់ថា សូម្បីអ្នកធ្វើដំណើរឆ្លងកាត់ពេលមានការជៀសគ្នាម្នាក់បើកបរមកតែកណ្តាលផ្លូវខ្លាចប្រឡាក់ឬប៉ះទឹកស្អុយទាំងនេះ សឹងតែបង្កគ្រោះថ្នាក់ចរាចរម្តងៗ និយាយរួមគឺធ្វើអោយផ្លូវតូចពិបាកធ្វើចរាចរ ។

ប្រភពដដែលនេះ បន្តទៀតថា នៅត្រង់ចំណុចទឹកលូហូរកាត់នេះមិនដែលឃើញរីងស្ងួតទេ គឺតែងតែមានទឹកខួបប្រាំងខួបវស្សា មិនឃើញមានអាជ្ញាធរសង្កាត់ទឹកល្អក់៣ ចុះមកគិតគួរឬសាកសួរឡើយ ធ្វើអោយពលរដ្ឋអស់សង្ឃឹមចំពោះថ្នាក់ដឹកនាំមូលដ្ឋាន តើលោកចៅសង្កាត់រវល់ការងារថ្នាក់លើដាក់អោយច្រើនពេកឬក៏ធ្វើភ្លេចម្ចាស់ឆ្នោត? ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសំណូមទៅលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ជួយស្រាយបញ្ហានេះផង៕



អត្ថបទ ៖ មុនី ឌីយ៉ាម៉ង់

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation