បុណ្យអុំទូក ៣ថ្ងៃប្រព្រឹត្តទៅស្របពេលដែលអាកាសធាតុកម្ពុជាកំពុងរងឥទ្ធិពលព្យុះណាគ្រី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកបំបុក នៅថ្ងៃ ១៤កើត ១៥កើត និង ១រោច ខែកិត្តិក ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី១០ ទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ កំលុងពេលនេះដែរ គឺស្ថិតក្រោមការព្យាករណ៏របស់ក្រសួងធនធានទឹក និងឧតុនិយម ថា ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលព្យុះមួយឈ្មោះថា «ណាគ្រី»។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថាន ភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបសកម្មដែលស្ថិត នៅក្បែរប្រទេសវៀតណាមអស់រយៈពេល ២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើន ឥទ្ធិពលនៅជាព្យុះ ២៤ឈ្មោះ ណាគ្រី (NAKRI) ដែលជាឈ្មោះរបស់កម្ពុជាយើង បានដាក់។

ក្រសួងធនធានទឹកនិងឧតុនិយម អះអាងថា ព្យុះនេះ នឹងបក់ចូលប្រទេសវៀតណាមនៅចំណុចលើ ខេត្តញ៉ាត្រាង នៅយប់ថ្ងៃទី ៩ ឆ្លងចូលថ្ងៃទី ១០ ខែវិច្ឆិកា។ ព្យុះនេះ នឹងថមថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកដល់កម្ពុជាយើងក្នុងកម្រិតជាសម្ពាធទាប (Low) នៅយប់ថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១៦ ខែវិច្ឆិកា ។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ឥទ្ធិពលនៅជាព្យុះ ២៤ឈ្មោះ ណាគ្រី នេះ នឹងធ្វើឱយស្ថានភាពអាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចនេះ៖

១- ចាប់ពីថ្ងៃទី ០៧-១៣ ខែវិច្ឆិកា ៖ បណ្តាខេត្តក្រុងនានានៅភាគខាងក្រោម និង តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច ។

២- ចាប់ពីថ្ងៃទី ០៧-០៩ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅភាគកណ្តាលខាងជើង និងខ្ពង់រាបឦសាន នឹងអាច មានភ្លៀងតិចតួច ។ បន្ទាប់មកនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា នឹងអាចមានភ្លៀង តិចទៅមធ្យម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation