លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងាររបស់សមាគម ចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ "ពន្លកបៃតង"
ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររបស់សមាគម ចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ "ពន្លកបៃតង" ដែលធ្វើឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការជួយចូលរួមពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើននាក់។
ក្រសួងបរិស្ថាន បានត្រៀមរួចជាស្រេច រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ពិព័រណ៍ពន្លកបៃតង ប្រព្រឹត្តទៅ ចាប់ពីរសៀលថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត៕
ដោយ៖ គង់ វណ្ណៈ