មនុស្ស១៥នាក់ស្លាប់ក្នុងការវាយប្រហារនៅប៉ុស្តិ៍សន្តិសុខក្នុងភាគខាងត្បូងប្រទេសថៃ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសបាននិយាយនៅថ្ងៃពុធនេះថា ក្រុមខ្មាន់កាំភ្លើងនៅភាគខាងត្បូងប្រទេសថៃបានសម្លាប់កងកម្លាំងសន្តិសុខស្ម័គ្រចិត្ត១៥នាក់និងបង្កឲ្យមនុស្ស៥នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យ២កន្លែងកាលពីយប់ថ្ងៃអង្គារ។

នេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលច្រើនឆ្នាំមកនេះនៅក្នុងតំបន់មួយដែលការបះបោររបស់ក្រុមផ្តាច់ខ្លួនមូស្លីមបានសម្លាប់មនុស្សរាប់ពាន់នាក់។

អ្នកនាំពាក្យកងទ័ពថៃបាននិយាយថា អ្នកវាយប្រហារមួយចំនួនក៏ប្រហែលជាបានរងរបួសផងដែរនៅក្នុងការបាញ់តបតទៅវិញទៅមកក្នុងអំឡុងការវាយប្រហារនោះនៅក្នុងខេត្តយ៉ាឡា (Yala) ដោយសារគេឃើញមានសម្លៀកបំពាក់ប្រឡាក់ឈាមនៅកន្លែងកើតហេតុ។

អ្នកនាំពាក្យបានបន្តថា មន្ត្រី៤ដែលបានបាត់បង់ជីវិតគឺជាស្ត្រីនិងម្នាក់គឺជាគ្រូពេទ្យ។ ហើយភ្លាមៗនោះមិនទាន់មាននរណាម្នាក់ចេញមកអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះនៅឡើយទេ។

សូមរម្លឹកថា ការបះបោររបស់ក្រុមផ្តាច់ខ្លួនមូស្លីមបានបណ្តាលឲ្យមនុស្ស៧ពាន់នាក់ស្លាប់ចាប់តាំងពីឆ្នាំ២០០៤មកនៅក្នុងខេត្តចំនួន៣ស្ថិតនៅភាគខាងត្បូងប្រទេសថៃរួមមានខេត្តប៉ាត់តានី (Pattani), ខេត្តណារ៉ាធីវ៉ាត់ (Narathiwat) និងខេត្តយ៉ាឡា (Yala) ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation