អ្នកជំនាញចុងភៅ លើកឡើងថា នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ និងរៀបចំពិសាអំបុកដូងខ្ចី ក្នុងថ្ងៃអាពាហ៍ពិពាហ៍
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ អំបុកដូងខ្ចី និងចេកពងមាន់ នឹងត្រូវបានរៀបចំជាបង្អែមយ៉ាងឆ្ងាញ់ពិសា សម្រាប់ការទទួលភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមក្នុងពិធីមង្គលការគូស្វាមីភរិយាថ្មី ដើម្បីឲ្យបានកើតកាលវាលគុម្ព ត្រជាក់ត្រជំ ដូចទឹកអង្គបំពង់ខ្ចី និងទុកជាអនុស្សាវរីយ៍ប្រចាំឆ្នាំ ២០១៩។

ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរាជការតាមបណ្តាក្រសួងនានា ក៏និងរៀបចំពិធីទទួលទានអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ វិច្ឆិកានេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយសូមត្រៀមអំបុក, ចេកទុំ, ដូងខ្ចី...ដើម្បីទទួលទានអំបុកទាំងអស់គ្នា នៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ។

លោកទូច រដ្ឋា នាយកគ្រប់គ្រងទូទៅចុងភៅ សេងហុកហេង បានលើកឡើងថា ការរៀបចំទទួលទានអំបុកដូងខ្ចី និងចេកពងមាន់ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ ក៏ដើម្បីចូលរួមលើកស្ទួយបង្អែមខ្មែរ និងផលិតផលក្នុងស្រុកផងដែរ។

លោក បានឲ្យដឹងទៀតថា មេចុងភៅ នឹងរៀបចំបង្អែមអំបុកដូងខ្ចី និងចេកពងមាន់ សម្រាប់ទទួលភ្ញៀវកិត្តិយស ដែលនឹងអញ្ជើញពិសាភោជនាអាហារ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដែលចំនឹងថ្ងៃ៩ វិច្ឆិកា ហើយលើសពីនេះ ក៏និងរៀបចំសម្រាប់ពិធីផ្សេងៗ នៅលើកក្រោយៗទៀតដែរ។

គួរបញ្ជាក់ថា បង្អែមអំបុកដូងខ្ចី ត្រូវបានប្រជាពលរដ្ឋកម្ពុជាភាគច្រើន តែងពិសាក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ៕
អត្ថបទ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation