ថ្ងៃ០៩ វិច្ឆិកា កម្មករកម្មការិនីជិត៣ពាន់នាក់នឹងជួបជុំហូបអំបុកសាមគ្គីនៅសាលាបឋមសិក្សាកំបូល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជានឹងជួបជុំកម្មករកម្មការិនីប្រមាណ ៣ពាន់នាក់នៅសាលា បឋមសិក្សាកំបូល សង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញដើម្បអបអរ សាទរខួបឯករាជ្យ៩ វិច្ឆិកា នៅទី៦៦ហូបអំបុកថែរក្សាការ ពារ ជាតិ សាសនា ព្រះមហាក្សត្រ។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបញ្ជាក់ថា.ការជួបជុំកម្មករកម្ម ការនីនិងប្រជាពលរដ្ឋនៅសង្កាត់ កំបូល ដើម្បីហូបអំបុកអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាជាការឆ្លើយ តបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឲ្យមានការជួបជុំហូបបំបុកមហា សាមគ្គីនៅទូទាំងប្រទេសក្រោមម្លប់សន្តិភាព។

លោក សោម អូន បញ្ជាក់ទៀតថា.ការអកអំបុកក្នុងអត្ថន័យអបអរសាទរបុណ្យឯករាជ្យជាតិ៩ វិច្ឆិកានឹងចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រជាមួយរាជរដ្ឋាភិបាល ។ លោកសោមអូនបានបន្តថា.សភាសម្ព័ន្ធសហជីពជាតិកម្ពុជាសូមគាំទ្រ រាល់ចំណាត់ការតាមផ្លូវច្បាប់របស់រដ្ឋាភិបាលចំពោះក្រុមឧទ្ទាមក្បត់ជាតិដែលដឹកនាំដោយទណ្ឌិតសមរង្ស៊ីនិងគូកនដើម្បីថែ រក្សាស្ថេរភាព សន្តិសុខ សុវត្ថិភាពសន្តិភាពនិងស្ថេរភាពនយោបាយនិងការអភិវឌ្ឍជាតិ។យើងប្រជាពលរដ្ឋត្រូវចូលរួមជា មួយរដ្ឋាភិបាលថែរក្សាការពារសុខសន្តិភាព ប្រជាពលរដ្ឋត្រូវការសន្តិ ភាព ស្ថេរភាពដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចនិង ជាភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែលថ្នាក់ដឹកនាំថ្នាក់សហជីពធំៗបានអំពាវនាវឲ្យប្រជាពលរដ្ឋនិងកម្មករកម្មការ នីជួបជុំគ្នាហូបអំបុកថ្ងៃទី៩ ខែ វិច្ឆិកា ជាការអបអរសាទរបុណ្យ ខួបឯករាជ្យជាតិលើកទី៦៦ និងចូលរួមថែរក្សាការពារសុខសន្តិ ភាពជាមួយរាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី។ដោយ៖វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation