រូបសំណាកអាចារ្យលាក កំពស់៤,៥ម៉ែត្រនិងទំងន់ជាង២តោន ចាប់ផ្តើមសាងសង់នៅផ្លូវច្រមុះជ្រូក ក្រុងស្ទឹងសែន
| ព័ត៌មានជាតិ
SHARE

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីសាងសង់ សួនច្បារ និងរូបសំណាកអាចារ្យលាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និលោកជំទាវ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានទីតាំងស្ថិតនៅផ្លូវច្រមុះជ្រូក សង្កាត់អាចារ្យលាក់ ក្នុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា រូបសំណាកអាចារ្យលាក់ សាងសង់ឡើង ក្នុងគោលបំណងបួងសួងអោយ អាចារ្យលាក់ ដែលមានបារមីសក្ត័សិទ្ធិ តាមថែរក្សាបងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំង ប្រទេសអោយជួបតែសេចក្តីសុខចម្រើន ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ

សូមជម្រាបថា អាចារ្យលាក់គឺជាវីរ:បុរសខ្មែរ ជាមេទ័ព ដែល មានមន្តអាគមក្នុងការព្យាបាលជំងឺ ហើយបានតស៊ូ រំដោះជាតិ ចេញពីការជិះជាន់របស់អាណានិគមនិយម បារាំង ក្នុងអំឡុងឆ្នាំ១៨៦៦។ លោកតែងតែប្រើឧបករណ៍បូរាណជាអាវុធការពារខ្លួនរួមមានដាវ,លំពែង, ស្នា, ធ្នូ,ជ័រឆក់ ជាដើម។

រូបសំណាកអាចារ្យលាក់ដែលគ្រោងសាងសង់ឡើងនេះគឺសិតពីស្ពាន់និងលោហធាតុផ្សេងៗ កំពស់៤,៥ម៉ែត្រ ទំងន់ប្រហែល២,៥តោន មានការកត់សម្គាល់ជាច្រើនផ្នែក៖

-ផ្នែកខាងមុខ ដៃទាំងសងខាងកាន់ដាវរាងកោង ដកចេញពីស្រោមបានបន្តិច ក្នុងគោលបំណងបង្ហាញ អំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការ ប្រយុទ្ធតស៊ូឬបង្ហាញពីវីរ:ភាពនៃអ្នកតស៊ូឬអ្នកក្លាហាន។

-ជើងខាងឆ្វេងមានភ្ជាប់ចបជីក ក្នុងគោលបំណង បង្ហាញអោយឃើញថាអាចារ្យលាក់គឺជាគ្រូមន្តអាគម មើលជំងឺ ចេះផ្សំថ្នាំព្យាបាល។

-ផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងបំណងបង្ហាញអោយឃើញថានៅពេលលោក អាចារ្យលាក់ ចេញប្រយុទ្ធតស៊ូ ជាមួយបារាំង ក្រៅអំពីការប្រើដាវគឺលោកបានប្រើប្រាស់អាវុធ ជាស្នា ដែលផ្លែមានលាបដោយពិសពស់ឬផ្លែឈើពុលផ្សេងៗ។


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងថា យើងអាចមានលទ្ធភាពសាងសង់សួនច្បារ និងរូបសំណាក អាចារ្យលាក់នេះបាន ក៏ដោយសារ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមការដឹកនាំ ដល់ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ នេះសបញ្ជាក់ថា បងប្អូនស្រលាញ់នូវសុខសន្តិភាព ចូលរួមថែរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាត ក្រុមដែលចង់បង្កអស្ថេរភាពសង្គម មានបំណងប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។

អភិបាលខេត្តកំពង់ធំ បន្តទៀតថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម បានត្រៀមទុកកម្លាំងរួចជាស្រេច ដើម្បីសម្រាប់ការពារសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅខេត្ត កំពង់ធំ ជាពិសេសនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យដែលទើបតែសាងសង់ថ្មី និងពិធីហូបអំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន ជាពិសេសមានចែកអំបុកជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញធ្វើ ដំណើរឆ្លងកាត់ មកទទួលយកអំបុកពិសារដោយឥតគិតថ្លៃ លុះនៅពេលរាត្រី មានការប្រគុំតន្ត្រី បាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ពរបស់យើង។


ចំណែកឯនៅ ថ្ងៃទី ១១ វិច្ឆិកា ២០១៩ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យអកអំបុក និងសំពះព្រះខែ ព្រមទាំងមានការរៀបចំធ្វើពិធីដាល់អំបុកនៅសួនច្បារ នៅតាមដងស្ទឹងសែន ក្នុងពេលរាត្រីផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation