មេដឹកនាំហុងកុងថ្កោលទោសការវាយប្រហារដោយចាក់នឹងកាំបិតទៅលើសមាជិកសភាហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

មេដឹកនាំនៅទីក្រុងហុងកុង បានថ្កោលទោសចំពោះការវាយប្រហារ ដោយចាក់នឹងកាំបិត ទៅលើសមាជិកសភាហុងកុង។

មេដឹកនាំនៅហុងកុង លោកស្រី Carrie Lam បានសាកសួរពីសកម្មភាពរបស់ក្រុមបាតុករ ដែលអំពាវនាវឱ្យមានសេរីភាព និងប្រជាធិបតេយ្យ។

តើបាតុករអាចធ្វើបាតុកម្ម ដោយរបៀបណា ដើម្បីទាមទារសេរីភាពប្រជាធិបតេយ្យ និងបាតុកម្មអហិង្សា? លោកស្រី បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃម្សិលមិញ នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោកស្រីបន្តថា សកម្មភាពរបស់ពួកគេ កំពុងរំលោភលើសិទ្ធិ និងសេរីភាពសម្រាប់ប្រជាជនហុងកុង ភាគច្រើន។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃម្សិលមិញ លោកស្រី Lam ក៏បានកោតសរសើររដ្ឋាភិបាលចិន។  លោកស្រីនិយាយថា ចិនបានបង្ហាញការយកចិត្តទុកដាក់គាំទ្រ និងយោគយល់ដល់ រដ្ឋាភិបាលទីក្រុងហុងកុង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation