នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរឹបអូសបានបារី៥៥៥ ក្លែងក្លាយជាង ១០០០សុង ក្នុងខណ្ឌដូនពេញ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅថ្ងៃទី ០៦ ខែមិថុនា នេះ នគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចបានចុះបង្ក្រាបករណីលក់ចែកចាយបារី ៥៥៥ ក្លែងក្លាយចំនួន២ទីតាំង ដែលទីតាំងទី១ នៅក្នុងផ្សារធំថ្មី និង ទីតាំងទី២ ផ្ទះលេខ២៨Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

លោកឧត្តមសនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការរវាងនាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំង បទល្មើសសេដ្ឋកិច្ច និង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation