លិខិតចំអក៖ បែកធ្លាយអាថ៌កំបាំងមួយគឺ សម រង្ស៊ី ចង់សម្លាប់ខ្លួន តែខ្លាចងាប់!
| ព័ត៌មានជាតិ
SHARE

(សៀមរាប)៖ រឿងរ៉ាវរបស់ជនកំសាកញី សម រង្ស៊ី គឺជារឿងដ៏អស់សំណើចសម្រាប់អ្នកដែលបានស្គាល់ក្រយៅភូតភររបស់ជននេះ ប៉ុន្តែវាជាទុក្ខទោសសម្រាប់អ្នកមួយចំនួនដែលងប់ងល់ចាញ់កល ជនទុច្ចរិតពិសពុលក្បត់ជាតិតពូជរូបនេះដែរ។ ការប្រកាសវិលត្រឡប់របស់ជនក្បត់ជាតិ សម រង្ស៊ី កន្លងមកនេះ ការពិតគឺគ្រាន់តែជាឆាកល្ខោនជាវិធីក្នុងការស្ទង់កម្លាំងនយោបាយទាំងនៅខាងក្នុងនិងខាងក្រៅ ហើយបើមានឱកាសបន្តប្រមូលលុយបានទៀត។ សូមកាប់ថ្មចំណាំ! បើទោះបី សម រង្ស៊ី ស្លាប់១០ជាតិ ចាប់កំណើតកើតជាសត្វឆ្កែ សត្វឆ្មា ក៏ សម រង្ស៊ី គ្មានវាសនានិងមិនហ៊ានវិលត្រឡប់មកជាន់ទឹកដីកម្ពុជានោះឡើយ។ សូមបងប្អូនមួយចំនួននោះ ឈប់ចាញ់បោកជនកំសាកញីនេះតទៅទៀត។ ខ្ញុំសូមនិទានការពិតអំពីចរិត សម រង្ស៊ី តាមលំនាំអក្សរសិល្ប៍សំណើចដូចតទៅ៖

វគ្គទី១- ដើម្បីទាញការចាប់អារម្មណ៍ សម រង្ស៊ី សម្តែងធ្វើជាអ្នកក្លាហានចង់ទៅលោតទឹកសម្លាប់ខ្លួន។ សម រង្ស៊ី បានដើរដល់លើស្ពាន ហើយស្រែកឮៗ ខ្លាំងៗ ក្នុងវិធីសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកតាមដាន។ សម រង្ស៊ី ដឹងច្បាស់ក្នុងចិត្តថា បើលោតចុះក្នុងទឹកទន្លេ គឺ១០០ភាគរយនឹងស្លាប់ភ្លាម។ សម រង្ស៊ី ធ្វើអេះអុញៗ ធ្វើជាឡើងលើស្ពាន បង្ហោះហ្វេសបុក… តែមិនលោតចុះទេ។ ទ្រាំមើលយូរពេក លោកតាម្នាក់ ក៏បានដើរទៅសួរ សម រង្ស៊ី ថា៖ ហេតុម្តេចមិនលោតចុះ? សម រង្ស៊ី តបថា៖ ចង់លោតសម្លាប់ខ្លួនដែរ តែឥឡូវនេះ ទឹកក្រោមស្ពានកំពុងហូរគួចខ្លាំងពេក! លោតចុះទៅខ្លាចឈ្លក់ទឹក! sic។

វគ្គទី២- ស្អែកឡើងនាយឡប់ សម រង្ស៊ី បានប្រកាសសារជាថ្មី ដើម្បីទាក់ទាញការចាប់អារម្មណ៍ម្តងទៀតថា គាត់នឹងទៅសម្លាប់ខ្លួននៅព្រៃខាងក្រោយភូមិ។ តែគាត់ថា បំណាច់មុននឹងស្លាប់ សុំបាយអ្នកស្រុកស៊ីបាន១ពេល ជាការលាគ្នាចុងក្រោយ។ យប់ឡើងគេឃើញនាយឡឺកឺ សម រង្ស៊ី កាន់ខ្សែចំណង និងមានពិល១ផងបំភ្លឺផ្លូវដើរចូលទៅព្រៃក្រោយភូមិ។ អ្នកស្រុកមួយចំនួនក៏ឈូរឆតាមមើលតទៀត។ នាយឡប់ សម រង្ស៊ី ចុចពិលឆ្វេចឆ្វាចៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍។ ទ្រាំមិនបាន លោកយាយម្នាក់ក៏ដាច់ចិត្តស្រែកសួរ សម រង្ស៊ី៖ ហី! អង្កាលណាបានអន្ទិតចង ក សម្លាប់ខ្លួន? អន្ទិត សម រង្ស៊ី តបថា៖ ចង់ចូលចង ក នៅឯព្រៃជ្រៅ ប៉ុន្តែ ខ្លាចពស់ចឹក! sic។

វគ្គទី៣- ថ្ងៃក្រោយមកទៀត សម រង្ស៊ី ប្រកាសប្រាប់អ្នកស្រុកថា នឹងចង ក សម្លាប់ខ្លួននៅដើមឈើក្រោយផ្ទះ។ ប៉ុន្តែ បំណាច់មុននឹងងាប់ សុំលុយធ្វើ Happy Birthday បានម្តងជាកិច្ចលាគ្នា។ សម រង្ស៊ី បោកអ្នកស្រុកបានសប្បាយ១យប់ទៀត។ លុះព្រឹកឡើង គេឃើញនាយឡប់ សម រង្ស៊ី ឡើងបានពាក់កណ្តាលដើមឈើនៅក្រោយផ្ទះ។ ឈរចាំមើលយូរពេក ក្មួយស្រីម្នាក់បានស្រែកសួរថា៖ ម៉េចបានជាពូឯងមិនឡើងដើមឈើ ចង ក សម្លាប់ខ្លួនឲ្យលឿនទៅ? សម រង្ស៊ី តបថា៖ មិនទាន់ហ៊ានឡើងតទៀត ខ្លាចអង្ក្រងខាំ! sic ។

ទាំងនេះគឺជាការពិតនៃនយោបាយ សម រង្ស៊ី។ ម្តងហើយម្តងទៀត សម រង្ស៊ី បោកមុនគេ គឺបោកពួកវិទ្យុងប់ងល់ RFA និង VOA ឲ្យផ្សាយឃោសនា។ វិទ្យុនេះក៏ក្លាយជាមធ្យោបាយផ្តាច់មុខរបស់ សម រង្ស៊ី ដើម្បីផ្សាយបន្តបោកប្រាស់សកម្មជនស្លូតត្រង់នៅតាមមូលដ្ឋាន។ ចាប់ពីឆ្នាំ២០១៦ ដល់ខែវិច្ឆិកាឆ្នាំ២០១៩ សម រង្ស៊ី បោកប្រាស់វិទ្យុ RFA ឲ្យផ្សាយពីផែនការវិលត្រឡប់មិនតិចជាង១០០ដង ដូចរឿងនិទាន សម រង្ស៊ី ភូតអ្នកស្រុកថាទៅចង ក សម្លាប់ខ្លួនដូច្នេះដែរ។ អ្នកកាសែតវិជ្ជាជីវៈ ក៏ចាញ់បោកអ្នកនយោបាយវិជ្ជាជីវៈដែរ sic ។

ការប្រកាសរបស់ សម រង្ស៊ី មិនចូលមកកម្ពុជានៅថ្ងៃ៩ វិច្ឆិកា ដោយយកលេសថា យន្តហោះថៃមិនឲ្យធ្វើដំណើរ គឺល្មមយល់បានដូច សម រង្ស៊ី មិនហ៊ានសម្លាប់ខ្លួន ព្រោះខ្លាចឈ្លក់ទឹក ឬខ្លាចពស់ចិក យ៉ាងដូច្នេះដែរ។ ក្រុមហ៊ុនយន្តហោះថៃ បានចេញប្រកាសរួចហើយថា «សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះនោះទេ NO Booking»។ នេះហៅថា កំពូលថោកទាប បោកប្រាស់បរទេស ធ្វើសំបុត្រក្លែងក្លាយ បោកសកម្មជនបន្តគ្នា។ ដូច្នេះ សុំបងប្អូនសំគាល់ទុកជនកំសាកនិងជាជនឆរបោករូបនេះ។ ជាតិនេះ ជាតិណា មិនត្រូវឲ្យសម រង្ស៊ី បន្តបោកប្រាស់ប្រជាជនខ្មែរបានតទៀតទេ។ ជននេះក៏នឹងគ្មានឱកាសនាំមនោគមន៍វិជ្ជាទុច្ចរិតបរទេសចូលមកបំផ្លាញសុខសន្តិភាពដ៏មានតម្លៃរបស់ប្រជាជនកម្ពុជាបានដែរ។ ចាប់ពីថ្ងៃនេះទៅ សម្តី សម រង្ស៊ី នឹងសាបរលាបគ្មានន័យ ហើយបើបងប្អូនឈប់យកត្រចៀកស្តាប់ ដោយចាត់ទុកជា «សម្តីឆ្កែ» គឺវាសនា សម រង្ស៊ី ប្រែថា «ចប់»៕

ដោយ៖ សេនាជាតិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation