អភិបាលខេត្តកំពង់ចាមប្រាប់ដល់កងកម្លាំងត្រូវត្រៀមបង្ក្រាបរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ កងកម្លាំង ត្រូវត្រៀមបង្ក្រាបរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ពីសំណាក់ជនក្បត់ជាតិដែលមានទណ្ឌិតសមរង្សី និងបក្សពួកហើយត្រូវចូលរួមថែរក្សា ការពារនូវសុខសន្តិភាពការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ ការផ្តាំ ផ្ញើរខាងលើនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងពិធីប្រមូលផ្តុំកម្លាំង ត្រៀមអន្តរាគមន៍ ទប់ស្កាត់ការ ប៉ុនប៉ងផ្តលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ចាម។

នៅក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពបានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលមានភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី សុខសុវត្ថិភាពសន្តិភាពជូន ប្រជាពលរដ្ឋ ដើម្បីរក្សាតម្លៃនៃសន្តិភាព ដែលបានមកដោយសារការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលស្របច្បាប់ជាពិសេស ការស្វែងរកសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និង ត្រៀមរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ នាឱកាសបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា និង ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និង អកអំបុក ព្រមទាំងការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិដែលចូល មកកម្សាន្តតាមរមណីដ្ឋាននានាក្នុងខេត្តកំពង់ចាម។

ជាមួយគ្នានេះដែលោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានថ្លែងថាក្នុងនាមជាកង កម្លាំងប្រដាប់អាវុធ លោកបានត្រៀមខ្លួនគោរពបទបញ្ជា រង់ចាំបទបញ្ជា និងអនុវត្តបទបញ្ជារ របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី២ និងគណៈបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធិភាព ជាពិសេសស្មោះត្រង់ ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់  ព្រមទាំងបានត្រៀម ខ្លួនរួចជាស្រេចក្នុងការបង្ក្រាបនិងកំទេចនូវរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ជនក្បត់ជាតិ សម រង្សី ។ដាច់ខាត ជាតិ សាសនាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ការពារ ឲ្យបានសន្តិ សុខក្នុងភូមិសាស្រ្តឈរជើងរបស់ខ្លួន មិនអនុញ្ញាត្តិឲ្យកើតមាននូវទង្វើ ឬចលនាណាមួយ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានផ្តល់ជូន មីចំនួន ២០០កេស និងថវិកា ៥លានរៀល សម្រាប់ផ្គត់ផ្គង់ក្នុងពេលចុះប្រតិបត្តិការណ៍ផងដែរ ៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation