ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ផ្តោតសំខាន់លើបញ្ហាEBA 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ វិច្ឆិកានេះឯកឧត្តម ប្រាក់សុខុនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការ បរទេសនិង សហប្រតិបត្តិការអន្តរជាតិ ទទួលជួបលោក ជំទាវ កាមែន ម៉ូរីណូCarmen Moreno ឯក អគ្គ រដ្ឋទូតថ្មី សហភាពអឺរ៉ុប។

បន្ទាប់ពីចប់ជំនួបពិភាក្សាឯកឧត្តម កុយ គួងអ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៏ឲ្យដឹងថា លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជំរាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីថាលោកជំទាវ បន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ហើយអ្វីដែលសហភាពអឺរ៉ុបមាននិងបន្តអនុវត្តបន្តទៀត។ 

លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានកោកសរសើរពីកម្ពុជាមានការរីកចម្រើនខ្លាំង ទាំងសេដ្ឋកិច្ច និងសង្គម ។ សហភាពអឺរ៉ុបនៅតែបន្តជាដៃគូអភិវឌ្ឍនៅកម្ពុជា។ 

ជំនួយអភិវឌ្ឍសហភាពអឺរ៉ុបបានផ្តល់មកកម្ពុជា នាពេលកន្លងមកមានចំនួនប្រមាណ៧០០លានដុល្លា និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមប្រមាណ ២០លានដុល្លា។ 

លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរុប សន្យាបន្ត ជម្រុញធុរកិច្ចអឺរ៉ុបចូលមកបណ្តាក់ទុន វិនិយោគ នៅកម្ពុជាឲ្យបានច្រើន បន្តសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជ ទេសចរណ៏ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមកុយ គួងអ្នកនាំក្យក្រសួង ការបរទេសបានបញ្ជាក់ថា នៅក្នុង ជំនួបនោះភាគីទាំងពីរ បានពិភាក្សាពីEBA ហើយលោក ជំទាវត្រៀមសហការជាមួយកម្ពុជា ទាក់ទងនិងបញ្ហា EBAព្រោះ គណៈកម្មាធិ ការសហភាពអឺរ៉ុប បានសហការជាមួយរាជរដ្ឋា ភិបាលកម្ពុជាពិភាក្សាលើករណីEBA សេចក្តីសម្រេចណាមួយនិងចេញលទ្ធផល នៅពេលខាងមុខ៕ដោយ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation