ឯកឧត្តម​ គួច ចំរើន លើក​ទឹក​ចិត្ត​ដល់​កងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តព្រះសីហនុធានាឱ្យបាននូវសន្តិសុខនិងសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

ខេត្ត​ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយពង្រឹងការងារសន្តិសុខ របៀបរៀបរយសង្គមក្នុងខេត្តព្រះ សីហនុ បានអញ្ជីញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងកងកម្លាំងនគរបាលការពារព្រំដែនទឹក ដែលជាកម្លាំងត្រៀមចូលរួមការពារ ទប់ស្កាត់នូវរាល់សកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ។ 

ក្នុងផែនការរបស់គណ:បញ្ជការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងឱកាសនោះ បានត្រួត​ពិនិត្យ​កម្លាំង​និងសំណេះសំណាល​ លើក​ទឹក​ចិត្ត​ដល់​កងកម្លាំង​ មានសមត្ថកិច្ចទាំងអស់ 

ត្រូវរក្សាសន្តិសុខ​សណ្តាប់​ធ្នាប់​ និង​ស្ថានភាព​ទូទៅ​របស់​កងកម្លាំង​នគរបាល​ខេត្ត​ត្រូវ​ត្រៀម​លក្ខណៈ​ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ ជូន​ប្រជា​ពលរដ្ឋ​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ និង​អ្នក​វិនិយោគ​បរទេស​ ក្នុង​ខេត្ត​ព្រះសីហនុ និងដើម្បីរក្សាតម្លៃនៃសន្តិភាព ដែលបានមកដោយសារការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្របច្បាប់ជាពិសេស ការស្វែងរកសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និង ត្រៀមរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ នាឱកាសបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា និង ពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែនិងបណ្តែតប្រទីប ឲ្យមានប្រសិទ្ធិភាព ជាពិសេសស្មោះត្រង់ ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបានត្រៀម ខ្លួនរួចជាស្រេចក្នុងការបង្ក្រាបនិងកំទេចនូវរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ជនក្បត់ជាតិ សម រង្សី។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវសម្ភារៈជាគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់បងប្អូនកងកម្លាំង ដែលបានឈរជើងការពារតាមមុខសញ្ញានិង នៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation