កម្លាំងសមត្ថកិច្ចបានចេញតាមគោលដៅរៀងៗខ្លួន ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវនឹងថ្ងៃទី១ នៃព្រះរាជពិធីបុណអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កងកម្លាំងនគរបាលជាតិ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានចេញតាមគោលដៅសំខាន់ៗទាំងអស់ ទាំងក្នុងកន្លែងប្រារព្ធពិធី និងនៅជុំវិញកន្លែងប្រារព្ធពិធី ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូក។

សូមបញ្ជាក់ថានៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងចម្រុះ ទាំងចំហរ និងសម្ងាត់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីនេះផងដែរ។

យ៉ាងណាក៏ដោយកម្លាំងទាំងអស់ត្រូវត្រៀមគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ឲ្យបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាកើតឡើងជាយថាហេតុ៕ដោយ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation