សពស្រ្តីខ្មែរដែលឡើងបង្ហូតទង់ជាតិ លើកំពូលប្រាសាទព្រះវិហារដំបូងគេ នឹងបូជា នារសៀលថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE


លោកយាយ ឃឹម ជា ស្រ្តីខ្មែរដែលបានឡើងបង្ហូតទង់ជាតិកម្ពុជា នៅលើប្រាសាទព្រះវិហារ នាឆ្នាំ១៩៦៣ បន្ទាប់ពីខ្មែរឈ្នះក្តីជាមួយប្រទេសថៃ បានទទួលមរណភាពហើយ នៅជន្មាយុ៨០ឆ្នាំ ក្នុងទឹកដីខេត្តកំពង់ធំ។
ពុំមានព័ត៌មានណាមួយបញ្ជាក់ថា ហេតុអ្វីបានជា លោកយាយ ឃឹម ជា ត្រូវបានប្រគល់តួនាទីដ៏ឧត្តុងឧត្តមនេះ ជូនដល់គាត់ជាតំណាងពលរដ្ឋ ឬស្រ្តីខ្មែរទូទាំងប្រទេសនៅពេលនោះឡើយ តែមានមតិមួយចំនួននិយាយថា មកពីលោកយាយ កាលពេលនោះជាអ្នកគ្រូបង្រៀន ជាប្រធានយុវន្ត ដែលមានរូបឆោមល្អឯក ដែលមនុស្សម្នាក្នុងភូមិស្រុកជាមួយជាពិសេសប្រុសៗ សសើមិនដាច់ពីមាត់។


លោកស្រី រស់ សុភារ៉ាវី ជាកូនបង្កើតរបស់លោកយាយ ឃឹម ជា និងជាភរិយារបស់លោក ទួន ស៊ីផាន់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានសម្តែងភាពក្តុកក្តួល នៅឯពិធីបុណ្យសពនៅកណ្តាលក្រុងកំពង់ធំ នៅថ្ងៃអង្គារ៍ម្សិលមិញ។ តាមការបញ្ជាក់ពីក្រុមគ្រួសារសព បានឲ្យដឹងថា នាម៉ោង១រសៀលថ្ងៃនេះ សពលោកយាយនឹងបូជានៅវត្តទេពនិមិត្ត ភូមិកំពង់ធំ ឃុំបាក់រទេះ ក្រុងកំពង់ធំ ខេត្តកំពង់ធំ។


មេដឹកនាំកំពូលរបស់កម្ពុជាពីររូប គឺអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លងកាត់នូវជម្លោះរ៉ាំរ៉ៃ និងឈឺចាប់ជាទីបំផុត ជាមួយប្រទេសថៃ ជុំវិញជម្លោះប្រាសាទព្រះវិហារ ដែលបានកើតឡើងលើកទីមួយ នៅទសវត្សន៍ឆ្នាំ១៩៥០ និងលើកទី២នៅឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣។


ទោះជាកម្ពុជាស្ថិតក្នុងស្ថានភាពលំបាក និងតឹងតែងយ៉ាងណាក៏ដោយ លទ្ធផលឈ្នះក្តីក្តាំលើជម្លោះទាំងពីរលើករបស់កម្ពុជា ទៅលើភាគីថៃបានបង្ហាញពីសមត្ថភាពដឹកនាំ និងភាពឈ្លះវៃដ៏អស្ចារ្យរបស់ឥស្សរជនខ្មែរទាំងពីររូប៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation