សម្តេចតេជោ បង្ហាញទិដ្ឋភាពពលរដ្ឋយ៉ាងច្រើនកុះករ ដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំងមាត់ទន្លេ ពេលរសៀលថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោហ៊ុន សែន បានបង្ហោះសារលើផេកហ្វេសបុកផ្លូវការថា មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ថ្ងៃចុងក្រោយនេះ។


សម្តេចតេជោ បន្តថា តាមបណ្តោយសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរីយក្សត្រ និងព្រះបរមរាជវាំង ឃើញថាមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ​ ភ្ញៀវអន្តរជាតិ​ ច្រើនកុះករបានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយទឹកមុខស្រស់ញញឹមក្នុងព្រះរាជពិធី បុណ្យអុំទូក ថ្ងៃចុងក្រោយនេះ។


សូមជម្រាបថា នៅល្ងាចនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការប្រណាំងទូកបណ្តែតប្រទីប អុចកាំជ្រួច និងប្រទានរង្វាន់ដល់កីឡាករអុំទូកនៅថ្ងៃចុងក្រោយនៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ។


សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ និងចូលរួមថែរក្សា អនាម័យ បរិស្ថាន ដោយរក្សា និងទុកដាក់សំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងកាចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation