អភិបាលរងរាជធានីភ្នំពេញ អះអាងថា ការគ្រប់គ្រងសំរាមបានល្អក្នុងបុណ្យអុំទូកឆ្នាំនេះ ដោយសារមានការចូលរួមពីពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ និងបង្ហាញពីភាពវិជ្ជមានក្នុងការទុកដាក់សំរាមរបស់បងប្អូនប្រជាពលរដ្ឋយើងយ៉ាងដូចនេះ ក្នុងទិវាបរិស្ថាន ដែលសាលាក្រុងរៀបចំដែលមានការចូលរួមរបស់មន្ត្រីទាំង១៤ខណ្ឌ និងក្រុមយុវជនស្ម័គ្រចិត្ត នៅមុខវត្តបទុមនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។

អភិបាលរងរាជធានីរូបនេះ ក៏បានបញ្ជាក់ដែរថា ការគ្រប់គ្រងសំរាមក្នុងពិធីបុណ្យអុំទូកឆ្នាំនេះបានល្អប្រសើរផ្តើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធធ្វើឲ្យការគ្រប់គ្រងសំរាម និងបរិស្ថានក្នុងឧិកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះទទួលបានលទ្ធផលល្អប្រសើរសម្រាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។

ជាមួយគ្នានេះដែរក៏មានការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំផែនការច្បាស់លាស់លើការកែលំអសោភណភាពទីក្រុង ហេដ្ឋារចនាសម្ព័ន្ធជាពិសេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកដ៏ច្រើនកុះករនៅមុខព្រះបរមរាជវាំងនិងដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាបានសប្បាយរីករាយដោយមិនមានការព្រួយបារម្ភនិងរីករាយក្នុងសុខសន្តិភាព៕ ដោយ ៖ គិន ច័ន្ទពុទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation