ការបំផ្ទុះគ្រាប់បែកអត្តឃាតកើតឡើងនៅឯស្ថានីយប៉ូលិសក្នុងខេត្តស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសបាននិយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅស្ថានីយប៉ូលិសក្នុងខេត្តស៊ូម៉ាត្រាខាងជើងក្នុងប្រទេសឥណ្ឌូណេស៊ីបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់៦នាក់រងរបួសនៅថ្ងៃពុធនេះ។

មូលហេតុនៃការវាយប្រហារមិនទាន់ដឹងច្បាស់ទេភ្លាមៗនេះប៉ុន្តែប្រទេសឥណ្ឌូណេស៊ីនាប៉ុន្មានឆ្នាំចុងក្រោយនេះបានទទួលរងគ្រោះពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធបះបោរក្នុងប្រទេសដោយការវាយប្រហារខ្លះមានគោលដៅទៅលើក្រុមប៉ូលិស។

ប៉ូលិសក្នុងខេត្តស៊ូម៉ាត្រាខាងជើងបាននិយាយថាជនសង្ស័យម្នាក់ដែលជាអត្តឃាតជនបានស្លាប់នៅក្នុងការវាយប្រហារនោះហើយមន្ត្រីប៉ូលិស៤នាក់និងជនស៊ីវិល២នាក់ទៀតបានរងរបួសក្នុងហេតុការណ៍បំផ្ទុះនោះដែលកើតឡើងនៅវេលាម៉ោងជាង៨ព្រឹកម៉ោងក្នុងប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងវិដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយ គេឃើញមនុស្សម្នានាំគ្នារត់ចេញពីអគារដែលនៅជុំវិញស្ថានីយប៉ូលិស។ ការវាយប្រហារនេះបានកើតឡើងមួយខែក្រោយពីជនសង្ស័យអ៊ីស្លាមនិយមជ្រុលមួយរូបបានចាក់អតីតរដ្ឋមន្ត្រីសន្តិសុខឥណ្ឌូណេស៊ី លោក វីរ៉ាន់តូ (Wiranto) ឲ្យរងរបួស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation