ព័ត៌មានជាតិ

ទូតអាមេរិក ៖ ជំនួបរវាងអាមេរិក-កម្ពុជា ធ្វើឡើងការថែរក្សាសន្តិភាព និងស្វែងរកអដ្ឋិធាតុឈ្លើយសឹក ក្នុងសង្គ្រាម

image

កិច្ចពិភាក្សា រវាងអាមេរិក និងកម្ពុជា ផ្តោតលើការថែរក្សាសន្តិភាព ការដោះមីនប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាម។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃនេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

បើហ្វេសបុកសម្តេចទៀបាញ់ នារសៀលថ្ងៃនេះ នៅមិនទាន់បង្ហាញ ពីលទ្ឋផល នៃជំនួបនេះនៅឡើយទេ។

ប៉ុន្តែបើតាមទូតអាមេរិក បង្ហាញពីលទ្ឋផលជំនួប ជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជា។ ដោយហ្វេសបុកទូតអាមេរិក សរសេរថា នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងអាមេរិក កម្ពុជា ក្នុងវិស័យសំខាន់មួយចំនួន លើការថែរក្សាសន្តិភាព ការដោះមីនប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាម៕