ព័ត៌មានជាតិ

សមាគមគ្រប់គ្រងសត្វដំរី ដឹកជញ្ជូនដំរីជាង១០ក្បាល ចេញពីតំបន់អង្គរ ឲ្យទៅរស់នៅតាមធម្មជាតិវិញ

image

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ឲ្យដឹងថា នៅថ្ងៃទី១៤ វិច្ឆិកានេះ សមាគមគ្រប់គ្រងសត្វដំរី កំពុងដឹកជញ្ជូនសត្វដំរីជាង១០ក្បាល ចេញពីរមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិវិញ ប៉ុន្តែ ស្ថិតក្រោមការថែទាំ របស់សមាគមគ្រប់គ្រងសត្វដំរីដដែល។

មានន័យថា ចាប់ពីថ្ងៃនេះទៅ សត្វដំរីទាំងអស់នៅអង្គរ នឹងមានសេរីភាព រស់នៅតាមធម្មជាតិឡើងវិញ ក្រោយចូលរួមបម្រើទេសចរណ៍អស់ជាច្រើនឆ្នាំមក។

នេះបើតាមសេចក្ដីជូនដំណឹង ពីអាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនាថ្ងៃនេះ។ ការដែលឲ្យសត្វដំរី ទៅរស់នៅតាមធម្មជាតិនេះ ដើម្បីបញ្ឈប់សកម្មភាពអាជីវកម្ម ក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត នៅរមណីយដ្ឋានអង្គរ នាដើមឆ្នាំ២០២០តទៅ។ សត្វដំរី ដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញ ពីរមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់នាពេលក្រោយទៀត៕


ព័ត៌មានទាក់ទង...