សម្តេច ស ខេង បដិសេធថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង មិនបានស្នើសុំដកសម្តេចតេជោ ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាលើកទី៨ ក្នុងឱកាសនោះ សម្តេច ស ខេង បានបដិសេធថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង មិនបានស្នើសុំដកសម្តេចតេជោ ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ។

សម្តេច ស ខេង បញ្ជាក់ថា ក្រុមអតីតបក្សប្រឆាំងនៅក្រៅប្រទេស ដែលកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ចូលកម្ពុជា ប៉ុន្តែបរាជ័យនោះ គឺដើម្បីធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ស្របច្បាប់ ដែលទង្វើរបស់ពួកគេ មិនបានយល់ពីលទ្ធិប្រជាធិបតេយ្យ។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានចេញ សេចក្តីប្រកាសបដិសេធ នូវលិខិតចំហរមួយដែលត្រូវបានផ្សព្វផ្សាយប្រឌិតលើបណ្តាញសង្គមដែលថា គណបក្សប្រជាជន កម្ពុជាខេត្តបាត់ដំបង មិនគាំទ្រឱ្យសម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងនាយករដ្ឋមន្ត្រីនោះ។

តាមរៈសេចក្តីប្រកាសបដិសេធនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានបញ្ជាក់ថា លិខិតចំហរ ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រុមពួកអគតិ គឺជាលិខិតក្លែងក្លាយ ដែលប្រឌិតឡើងក្នុងគោលបំណងបំភាន់មតិជាតិ អន្តរជាតិ និងសាធារណះជនឲ្យមានការយល់ច្រឡំ និងបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបងបន្ថែមថា ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ខេត្ត និងគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងមូល សូមធ្វើការប្រកាសបដិសេធនូវវលិខិតចំហរនេះ ហើយ ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសយកផ្តន្ទាទោសតាមច្បាប់ជាធរមាន ចំពោះ សកម្មភាពខ្មៅកខ្វក់ប្រកបដោយឧបាយកលញុះញង់បែបថ្មីដ៏ពិសពុលដែលមិនអាចទទួលយកបានជាដាច់ខាត ។

ជាថ្មីនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបងអះអាងថា ទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ដុជា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសាខាបក្សគ្រប់ឋានានុក្រម ជាពិសេសក្នុងស្រទាប់យុវជនគណបក្ស និង សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងទាំងមូល តែងតែប្រកាន់ខ្ជាប់លក្ខន្តិកៈគណបក្យ បទបញ្ជាផ្ទៃក្នុងគណបក្ស យ៉ាងខ្ជាប់ខ្ជួននិងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ក្នុងជួរសមាជិក សមាជិកាគណបក្សក្រោមការដឺកនាំប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យ ប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាដែលជានិច្ចជាកាលបានប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងសាមគ្គីភាព ឯកភាពជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គ្រប់អាណត្តិជារៀងរហូត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation