មហោស្រពសត្វស្លាបនិងធម្មជាតិឆ្នាំ២០១៩ នឹងរៀបចំនៅដើមខែធ្នូឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរ ជាតិកម្មវិធីប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន សហការរៀបចំមហោស្រពសត្វស្លាបនិងធម្មជាតិឆ្នាំ២០១៩ នាថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ ក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទី១។

ក្រសួងបរិស្ថាន បញ្ជាក់ថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីផ្សព្វផ្សាយបង្កើនការ យល់ដឹងអំពីការងារអភិរក្សសត្វស្លាបនិងធម្មជាតិដល់សាធារណ និងលើកកម្ពស់ការចូលរួមក្នុងកិច្ចការពារនិងអភិរក្សតាមរយៈការធ្វើបទបង្ហាញពីអ្នកជំនាញ ការសម្តែង ពិព័រណ៍ ល្បែងអប់រំ ប្រកួតថតរូប និងការសិក្សាពីជីវចម្រុះជាដើម។

សាធារណជន ទូទៅអាចអញ្ចើញចូលរួមដោយសេរីចាប់ពីម៉ោង៨ព្រឹកដល់៥ល្ងាច៕

សូមចូលរួមអភិរក្សសត្វស្លាបរបស់យើងទាំងអស់គ្នា!!!

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation